អារម្មណ៍នៃសេចក្តីស្នេហា

ប៉ុន្តែអ្នកស្រាវជ្រាវសរីរាង្គប្រទេស អ៊ីតាលីវិញបានពន្យល់ថាមនោសញ្ចេតនាប្រកបដោយភាពរំជើបរំជួលបានប្រព្រឹត្តិទៅក្នុងថេរវេលាយូរអង្វែងបង្កើតឱ្យមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយគីមីសរីរាង្គ។
តើស្នេហាកើតឡើងពីអ្វី?
លោកវេជ្ជបណ្ឌិត ប្លាឌីមៀ វ៉ូរូប៊ីយ៉ូ អ្នកឯកទេសផ្នែកសុខភាព និងចិត្តវិទ្យានៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រទេសរុស្ស៊ីបានឱ្យនិយមន័យអំពីសេចក្ដីស្នេហាដោយងាយយល់បំផុតតាមបែបទស្សនៈវិជ្ជាទំនើបថា វេជ្ជសាស្ត្រសម័យទំនើបគេឱ្យនិយមន័យមួយត្រឹមត្រូវជាងពួកមនោគតិ។ លោកពន្យល់ថា សរីរាង្គមនុស្សបានផ្សំដោយបរិមាណប្រូតេអ៊ីនយ៉ាងច្រើន រីឯការដាក់ឈ្មោះគឺគ្រាន់តែជាការសម្គាល់តែប៉ុណ្ណោះ។
ថ្មីៗនេះអ្នកចិត្តសាស្ត្ររបស់ប្រទេសអ៊ីតាលីបានរកឃើញថា អាហារមានរសជាតិឆ្ងាញ់ពិសារគឺ ជាតិប្រូតេសអ៊ីន វាបានបង្កើតឱ្យមានមនោសញ្ចេតនា មានភាពរំជួលចិត្តឱ្យកើតជាសេចក្ដីស្នេហានេះជាការស្រាវជ្រាវយ៉ាងច្បាស់ជាក់លាក់មួយអស់រយៈពេល ៥ឆ្នាំ។
បណ្ដាវេជ្ជបណ្ឌិតនៅប្រទេសអ៊ីតាលី ត្រូវបានគេយល់ស្របនូវការស្រាវជ្រាវនេះ ព្រោះសាច់ឈាមជាកន្សោមបង្កឱ្យមានជីវិត ហើយកើតចេញពីបរិមាណអ័រម៉ូនប្រូតេអ៊ីន។ ប្រូតេអ៊ីនជាមូលដ្ឋាននៃអារម្មណ៍ អ្នកដែលទទួលអាហារគ្រប់គ្រាន់បណ្ដាលឱ្យមានសេចក្ដីស្នេហា។ សូម្បីតែព្រះពុទ្ធក៏បានឈ្វេងយល់ប្រហាក់ប្រហែលគ្នាដែរ ដោយបានបង្ហាញប្រាប់ថា ការបន្ថយអាហារមានន័យថា បន្ថយនូវកាមកិលេសទាំងបួន ព្រោះតែបែបនេះហើយទើបមានច្បាប់ព្រះសង្ឃតមអាហារមួយពេល។
មនុស្សដែលនៅលីវគឺ ត្រូវការបរិមាណប្រូតេអ៊ីនច្រើនជាង ៥២% ប៉ុន្តែនៅពេលរៀបការហើយ គេត្រូវការបន្ថែមប្រូតេអ៊ីនបីប្រភេទទៀត។
នៅក្នុងមន្ទីរពិសោធន៍ប្រសិនណាគេបានធ្វើការវាស់បរិមាណឈាមនៅក្នុងខ្លួនមនុស្ស គេអាចដឹងអាចដឹងអំពីសេចក្ដីស្នេហារបស់មនុស្សទៀតផង។ មនុស្សទាំងពីរប្រភេទនៅលីវពុំសូវមានសេចក្ដីស្រលាញ់ករុណាសន្ដោសដូចដូចមនុស្សដែលមានគ្រួសារនោះឡើយ។ សូម្បីតែសត្វក៏ដូចគ្នាដែរ សត្វព្រៃ និងសត្វដែលយើងយកមកចិញ្ចិមនៅផ្ទះ វាស៊ីចំណីខុសគ្នា សត្វដែលយើងចិញ្ចឹមវាស៊ីចំណីដែលសល់ពីម្ចាស់វា ឬចំណីដែលម្ចាស់វាបានធ្វើឬផ្ដល់ដូចនេះហើយវាស្លូត វាចេះស្រលាញ់មនុស្សចេះស្ដាប់ និងទំនាក់ទំនងជាមួយមនុស្សច្រើនជាងសត្វព្រៃ។

ដូចនេះហើយសេចក្ដីស្នេហា កើតចេញពីប្រូតេអ៊ីន សូម្បីតែការរួមភេទក៏មនុស្សយើងត្រូវការជាតិ ប្រូតេអ៊ីនគ្រប់គ្រាន់ដែរ។
អារម្មណ៍នៃសេចក្តីស្នេហា
Reviewed by Sabay KH
on
October 17, 2017
Rating:
Reviewed by Sabay KH
on
October 17, 2017
Rating:

No comments: