ចំណងអាពាហ៍ពិពាហ៍ និងសុភមង្គលគ្រួសារ

ប្ដីប្រពន្ធដែលបានរៀបការហើយអាចរស់នៅជាមួយគ្នាដោយសប្បាយបាន។ វាត្រូវការកិច្ចខំប្រឹងប្រែងដោយអ្នកទាំងពីរនាក់ប្រាថ្នាមានផ្ទះដែលមានភាព សប្បាយរីករាយ មានសាមគ្គីភាព មានការលើកទឹកចិត្តគ្នាទាំងពីរនាក់មានទំនាក់ទំនងល្អស្តាប់គ្នាទៅវិញទៅមកចំណាយពេលវេលាជាមួយគ្នា។ចំណងអាពាហ៍ពិពាហ៍មួយដែលរីករាយអាចកើតមានឡើងត្រូវមានការស្រឡាញ់ និងចិត្តល្អច្រើនជាងសព្វដង ដើម្បីនាំមកនូវសន្តិភាពដូចច្នោះបានជាក្នុងអត្ថបទនេះនឹងត្រូវធ្វើការសិក្សាពីចំណងអាពាហ៏ពិពាហ៏និងសុភមង្គល។
ប្តីប្រពន្ធគឺជាមិត្តដែលអាចជជែករួមគ្នាស្តាប់គ្នាទៅវិញទៅមក និងស្វែងរកវិធីក្នុងការរស់នៅរួមគ្នាប្រកបដោយសុភមង្គល។ ម្យ៉ាងទៀត នៅក្នុងជីវិតជាប្តីប្រពន្ធត្រូវតែមានសេចក្តីស្រឡាញ់គោរព ការទុកចិត្ត ភាពស្មោះត្រង់ សុភាពរាបសា និងការទាក់ទាញខាងផ្លូវភេទ ទាំងអស់នេះមានសារៈសំខាន់ខ្លាំងណាស់។ ហើយទាំងអស់នេះវាកើតឡើង ពីអំពើជាកុសល់របស់ប្តីប្រពន្ធខ្លួនឯង តាមរយៈការប្រព្រឹត្តិដោយកាយវាចា និងចិត្តប្រកបដោយការគិតពិចារណាត្រឹមត្រូវ។
មានកត្តាមួយចំនួនសម្រាប់គូស្វាមីភរិយាគួរដឹង ដើម្បីឱ្យគ្រួសារមានសុភមង្គលដូចជា៖
– ត្រូវចេះផ្តល់ក្តីស្រឡាញ់គោរពសមាជិកក្រុមគ្រួសារទាំងសងខាង
– ត្រូវចេះគោរពគ្នាទៅវិញទៅមក
– ត្រូវចេះផ្តល់ភាពកក់ក្តៅ និងមានភាពស្និទ្ធស្នាលជាមួយគ្នា មានការយកចិត្តទុកដាក់ចំពោះគ្នាយ៉ាងជ្រាលជ្រៅ
– ត្រូវមានការផ្តល់សុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ត្រូវចេះបង្កើតបរិយាកាសរីករាយនៅក្នុងគ្រួសារ
– ត្រូវចេះអធ្យាស្រ័យឱ្យគ្នា (ពេលមានកំហុស)
– ត្រូវមានភាពស្មោះត្រង់មិនផិតក្បត់គ្នា
– ត្រូវមានផែនការគ្រួសារច្បាស់លាស់ (ចេះចិញ្ចឹមបីបាច់ និងគ្រប់គ្រងកូនចៅ) ចេះគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ និងមានការចំណាយដោយសន្សំសំចៃគាំទ្រលើកទឹកចិត្តគ្នា
– ត្រូវជួយដោះស្រាយពេលមានបញ្ហាកើតឡើងរួមគ្នាទទួលខុសត្រូវរួមគ្នាធ្វើការពិចារណា និងពិភាក្សាឱ្យគ្រប់ជ្រុងជ្រោយនូវរាល់ព័ត៌មានជាអកុសលមុនធ្វើការសម្រេចចិត្តនឹងត្រូវធ្វើការសម្រេចចិត្តរួមគ្នាជាដើម។
មិនត្រឹមតែមានកត្តាទាំងអស់នេះទេ ដែលធ្វើឱ្យគ្រួសារមានសុភមង្គលនោះ វាក៏នៅមានកត្តាជាច្រើនទៀតផងដែរ។ តែផ្ទុយទៅវិញក៏មានកត្តាមួយចំនួនដែលធ្វើឱ្យជីវិតស្វាមីភរិយាមានភាពរកាំរកូសដែរ កត្តាទាំងនេះមានដូចជា៖
– មានៈ រឹងរូស អត្តនោម័ត អាត្មានិយម
– គ្មានសីលធម៌
– មានអំពើរក្បត់(មិនស្មោះត្រង់)
– ចង់យកឈ្នះរៀងខ្លួន
– បំបិទសិទ្ធិសេរីភាព
– ខ្ជះខ្ជាយទ្រព្យសម្យត្តិ
– ប្រច័ណ្ឌហួងហែងគ្នា និងឆាប់ជឿការញុះញ៉ង់
– តុបតែងខ្លួនហួសប្រមាណ
– មើលបំណាំគ្នា ចាប់កំហុសគ្នា និងប្រព្រត្តឹអំពើហិង្សាក្នុងគ្រួសារ។ល។
អ្វីគ្រប់យ៉ាងតែងតែមានច្រកចេញសំរាប់បញ្ហាប្រឈមរវាងប្តីប្រពន្ធក៏មានដំណោះស្រាយដែរ៖
– ត្រូវចេះធ្វើការសុំទោសភ្លាមពេលដែលមានកំហុស
– ត្រូវចេះគិពីចំណុចល្អៗរបស់ភាគីនីមួយៗមិនត្រូវធ្វើការសម្រេចចិត្តធ្វើអ្វីដែលនាំឱ្យខាតប្រយោជន៍ មិនត្រូវទុកឱ្យជម្លោះអូសបន្លាយ (ត្រូវរកនណារម្នាក់ឱ្យជួយដោះស្រាយ) ត្រូវគិតដល់អនាគតកូនៗជាធំ
– ត្រូវចេះធ្វើការទប់កំហឹងដោយធ្វើការងារឱ្យបានច្រើនដូចជា ពុះអុស ងូតទឹកត្រជាក់ គេចចេញពីមុខគ្នាជាបណ្តោះអាសន្ន។
ចំនែកការផ្តាច់ទំនាក់ទំនងជិវិតប្តីប្រពន្ធ ឬដៃគូជាបញ្ហាឈឺចាប់ ទុក្ខសោក ឯកកោ និងបរាជ័យនៃជិវិតគូ។ ហើយអនុស្សាវរីយ៏ដ៏អាក្រក់នេះ គ្មាននណារម្នាក់ចង់បាននោះទេជាពិសេសអ្នកដែលមានកូនជាមួយគ្នារួចហើយ។ បញ្ហាប្រឈមនេះជាផល ដែលកើតចេញពីការសម្រេចចិត្តលឿនពេក ឬការពិចារពាមុនអាពាហ៏ពិពាហ៏ទៅបុគ្គលិកលក្ខណះរបស់ ដៃគូមិនបានគ្រប់ជ្រុងជ្រោយ ឬកើតចេញពីការមិនយល់ចិត្តគ្នាទៅវិញទៅមក។
តែមានករណីខ្លះការផ្តាច់ទំនាក់ទំនង ឬការលែងលះជា ដំណោះស្រាយល្អធ្វើឱ្យអារម្មណ៍ជ្រះស្រឡះ និងស្របច្បាប់។ សរុបសង្ខេបឱ្យខ្លីចំណងអាពាហ៍ពិពាហ៍គឺ៖
– ចំណងផ្អែមល្ហែម និងស្អិតរមួត ៖ ចិត្តល្អ អំណោយ ពាក្យសំដីនិងសកម្មភាពលើកទឹកចិត្ត ទំនាក់ទំនងផ្លូវកាយនិងផ្លូវភេទ។
– ចំណងដូចកាវវិទ្យាសាស្ត្រ ៖ និយាយជាមួយគ្នាអំពីបញ្ហា ការសម្រេចចិត្ត ការព្រួយបារម្ភសំខាន់ៗនៃជីវិត ការធ្វើផែនការនិងការរៀបចំថវិកា។ ស្តាប់គ្នាទៅវិញទៅមកអំពីកង្វល់ និងគំនិត និងចែករំលែកបន្ទុកការងារនៅផ្ទះ។
– ចំណងដូចស៊ីម៉ង់ ៖ បួងសួង និងរៀនសូត្រពីជំនឿជាមួយគ្នា។យកធម៌ព្រះ ដើម្បីពង្រឹងអាពាហ៍ពិពាហ៍របស់អ្នក។ ចែករំលែកផ្នែក អារម្មណ៍ដ៏ជ្រៅរបស់អ្នកជាមួយគ្នា លះបង់ផលប្រយោជន៍ និងចំណង់ផ្ទាល់ខ្លួន ដើម្បីមើលឃើញដៃគូមានភាពសប្បាយចិត្ត។
– ចំណងដូចកាវវិទ្យាសាស្ត្រ ៖ និយាយជាមួយគ្នាអំពីបញ្ហា ការសម្រេចចិត្ត ការព្រួយបារម្ភសំខាន់ៗនៃជីវិត ការធ្វើផែនការនិងការរៀបចំថវិកា។ ស្តាប់គ្នាទៅវិញទៅមកអំពីកង្វល់ និងគំនិត និងចែករំលែកបន្ទុកការងារនៅផ្ទះ។
– ចំណងដូចស៊ីម៉ង់ ៖ បួងសួង និងរៀនសូត្រពីជំនឿជាមួយគ្នា។យកធម៌ព្រះ ដើម្បីពង្រឹងអាពាហ៍ពិពាហ៍របស់អ្នក។ ចែករំលែកផ្នែក អារម្មណ៍ដ៏ជ្រៅរបស់អ្នកជាមួយគ្នា លះបង់ផលប្រយោជន៍ និងចំណង់ផ្ទាល់ខ្លួន ដើម្បីមើលឃើញដៃគូមានភាពសប្បាយចិត្ត។
ចំណងអាពាហ៍ពិពាហ៍ និងសុភមង្គលគ្រួសារ
Reviewed by Sabay KH
on
November 13, 2017
Rating:
Reviewed by Sabay KH
on
November 13, 2017
Rating:

Omtogel sudah menjadi salah satu situs togel yang cara mainnya adalah tebak angka dan kalian bisa mendapatkan Makalah Rumus Togel Terbaik agar bisa menang dan untung besar.
ReplyDelete