អ្នកណាខ្លះចេះញ៉ែស្រី?


តាមធម្មតា​ទេ​សម្រាប់​យុវវ័យ​សម័យ​នេះ​ទៅ​ហើយ​គ្មាន​អ្នក​ណា​ម្នាក់​អាច​និយាយបាន​ទេ​ថា ខ្លួន​មិន​ចង់​មាន​ស្នេហា ឬមាន​សង្សារ​នោះ ព្រោះ​វា​ជា​ធម្មជាតិ​របស់​មនុស្ស​គ្រប់​ៗ​រូប។ នៅ​ក្នុង​ពេល​នេះ​ដែរ​ខ្ញុំ​សូម​និយាយ​ដើម​ស្រីៗ​បន្តិច​​ទៅ​ចុះ​ប៉ុន្តែ​កុំ​អោយ​ពួក​គាត់​ដឹង​អោយ​សោះយើង​និយាយ​តែ​ប្រុសៗ​គ្នា​យើង​បាន​ហើយ​។ ដូច​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​រួច​មក​ហើយ​ថា បុរស​សម័យ​នេះ​ភាគ​ច្រើន​ណាស់​គឺ​ជា​បុរស​ខិលមិន​សូវ​មាន​បុរស​ណា​ដែល​សុភាព​រាប​សារ​ដូច​ខ្ញុំ​នេះ​ណាស់ ហើយស្រីៗវិញ​ច្រើន​តែ​ជ្រើម។
ចឹង​ខ្ញុំ​សូម​ប្រាប់​អោយ​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​អំពី​ចំណុច​ខ្សោយ​ របស់​ស្ត្រី​។ ធម្មតា​ពេល​ណា​ដែល​ស្រី​ៗ​បាន​ធ្លាក់ផុងខ្លួន​ចូល​ទៅ​ក្នុង​ស្ថានភាព​ លួច​ស្រលាញ់​គេ នោះ​ស្រីៗ​ច្រើន​តែ​ធ្វើ​រឿង​ដូច​ជា៖
1-ប្រើ​ភ្នែក​ស្រទន់​ដើម្បី​បង្ហាញ​អោយ​យើង​ឃើញ​មនោសញ្ចេតនា​របស់​នាង
2-នាង​តែង​តែ​ព្យាយាម​រក​ឱកាស​សន្ទនា​ជា​មួយ​យើង
3-ចូល​ចិត្ត​ពឹង ពាក់​អោយ​យើង​ជួយ​ការងារ​អ្វី​មួយ​របស់​នាង (បើ​នាង​ពឹង​ក៏​ពឹង​ទៅ​ចុះ តែ​យើង​កុំ​ទៅ​ពាក់​ជា​មួយ)
4-ចូល​ចិត្ត​បង្ហាញ​ថា​គាត់​ជា​មនុស្ស​មាន​សមត្ថភាព
5-ជូន​ការដូ ឬ​អំណោយ​ពិសេស​ណា​មួយ
6-ជ្រើស​រើស​យក​ទី ណាត់ ណា​មួយ​សមស្រប
7-កសាង​មូលដ្ឋាន​មនោសញ្ចេតនា​តាម​រយះ​​ឧបករណ៍ អេឡិចត្រូនិក ដូច​ជា អ៊ីមែល ឬ​ទូរស័ព្ទ
8-ចូលចិត្ត​ទាក់​ទាញ​យើង​តាម​រយះ​ស្នាម ញញឹម​ស្និត​ស្នាល ពន្លឺ​ភ្នែក របៀប​និយាយ​លេង​សើច និយាយ​កំប្លែង​បែប​មាន​អំណោយ​ទាន។
អ្វីៗ ​ដែល​ខ្ញុំ​បាន​ប្រាប់​នៅ​ខាង​លើ​នេះ​គឺ​ជា​ស្ថានភាព​របស់​ស្រីៗ​ក្នុង​ពេល​ ដែល​គេ​បាន​លួច​ស្រលាញ់​យើង​ ឥឡូវ​ខ្ញុំ​សូម​ប្រាប់​អំពី​មូលហេតុ​ដែល​ស្រី​ចាញ់​ការ​លួង​លោម​របស់​ប្រុសៗ ​ម្តង
1-នាង​គឹ​ជា​មនុស្ស​គ្មាន​ជំនឿ​ចិត្ត​ទៅ​លើ​ខ្លួន​ឯង​ឆាប់​ជឿ​សម្ដី​គេ
2-ត្រចៀក​របស់​នាង​ខ្សោយ​ណាស់ បើ​បុរស​ៗ​និយាយ​ដដែល​ៗបាន​ត្រឹម​តែ 10 ដង​គឺ​នាង​ជឿ​ភ្លេត
3-ភាព​ស្និត​ស្នាល​ក៏​អាច​យក​ឈ្នះ​ចិត្ត​របស់​ស្រី​ៗ​បាន​ដែរ
4-ពោល​ពាក្យ​សរសើរ​នាង​ពី​ចំណុច​នេះ ចំណុច​នោះ នាង​និង​ទន់​ចិត្ត​បាក់​ក្រឹបៗ
5-ត្រៀម​ខ្លួន​ជួយ​នាង​គ្រប់​ពេល​វេលា
6-ត្រូវ ​ពូកែ​និយាយ​កុហក បែប​លើក​តម្កើង​នាង ព្រោះ​ស្រីៗ​ភាគ​ច្រើន​ចូល​ចិត្ត​ការ​សរសើរ​នាង​ទោះ​បី​ជា​នាង​ដឹង​​ខ្លួន​ ថា​ជា​រឿង​មិន​ពិត​ក៏​ដោយ។
ប៉ុណ្ណឹង​សិន​បានហើយ​ថ្ងៃ​ក្រោយ​​ខ្ញុំ​មក​សរសេរ​បន្ត​មេរៀន​ផ្សេងៗ​ទៀត។​ទៅ​សិន​ហើយ។
អ្នកណាខ្លះចេះញ៉ែស្រី? អ្នកណាខ្លះចេះញ៉ែស្រី? Reviewed by Sabay KH on October 17, 2017 Rating: 5

No comments:

Powered by Blogger.