ទុំមុនស្រគាល


បច្ចុប្បន្ននេះ ​​​យុវតីក្នុង​​​សង្គមជាតិខ្មែរ​​​​មួយចំនួន​​​មានការ​​​ភ្លើតភ្លើន​​​​ នឹងការសប្បាយ​​​នូវរឿង
ផ្សេងៗ​​​​ដែលតែងតែ​​​កើតមាន​​​ឡើងស្ទើរ​​​ រៀងរាល់ថ្ងៃ​​​​នៅក្នុងសង្គម ជាពិសេស​​​ក្នុងរឿង​​​ស្នេហា​​​តែម្ដង រហូតបាន​​​ជ្រុលជ្រួស​​​ខ្លួនប្រាណ​​ ​(អស់ភាពបរិសុទ្ធ)​​​មុនថ្ងៃរៀប​​​អាពាហ៍ពិពាហ៍ និង
​​​ខុសពី​​​ប្រពៃណី​​​ទំនៀមទម្លាប់​​​​របស់ខ្មែរ។
ទុំមុនស្រគាល​ជាអ្វី?
ទុំមុនស្រគាលជាអត្ថន័យ​នៃពាក្យស្លោករបស់ខ្មែ្មរយើង ដោយប្រៀបធៀបអត្ថន័យ​ទៅនឹង
កូនស្រី ដែលប្រព្រឹត្ដនូវរឿងមិន គប្បីរហូតជ្រុលជ្រួសខ្លួនប្រាណ​មុនថ្ងៃរៀបអាពាហ៍ពិពាហ៍ និងធ្វើខុសពីប្រពៃណីទំនៀមទម្លាប់​របស់ខ្មែរយើង។
មូលហេតុដែលបង្កឱ្យ​យុវតីធ្វើខុសពី​ប្រពៃណីទំនៀមទម្លាប់
នៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ យុវតីខ្មែរមួយចំនួនបាន​ ជ្រុលជ្រួសខ្លួនប្រាណ (អស់ភាពបរិសុទ្ធ)មុនថ្ងៃរៀបអាពាហ៍ពិពាហ៍​ ដោយមាតាបិតាមិនទាន់បានផ្សំផ្គុំផង។ មានន័យថាវប្បធម៌ និងប្រពៃណីរបស់បរទេស ជាពិសេសវប្បធម៌នៅប៉ែកអឺរ៉ុបបាន ជ្រាបចូលក្នុងផ្នត់គំនិត​របស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺយុវវ័យ និងយុវតីតែម្ដង។ បើនិយាយពីសម័យកាលពីដើមវិញ ការទទួលយកនូវព័ត៌មានបច្ចេកវិទ្យា​មានលក្ខណៈ តូចចង្អៀត និងមិនសូវធំទូលាយ​ដោយប្រព័ន្ធព័ត៌មានមិនទាន់ទំនើបដូចបច្ចុប្បន្ននេះ។ បច្ចុប្បន្ននេះ​ប្រព័ន្ធនៃការផ្សព្វផ្សាយ ឬបច្ចេកវិទ្យាព័ត៌មានមានលក្ខណៈទំនើប និងធំ
ទូលាយ ដូច្នេះហើយបានជាយុវវ័យ និងយុវតី មានការជ្រួលជ្រើម ចង់យល់ ចង់ដឹងនូវ បញ្ហាផ្សេងៗ​ដែលតែងតែកើតមានឡើង​ឥតឈប់ឈរ។ កត្ដាមួយទៀតគឺបណ្ដាលមកពី មាតាបិតា ឬអាណាព្យាបាលមានការអប់រំកូនស្រី​មានលក្ខណៈធូររលុង និងមិនសូវតឹងរឹង​ដូចសម័យកាលពីដើមឡើយ។
ផលប៉ះពាល់ដល់សង្គម និងក្រុមគ្រួសារ
 . ក្រុមគ្រួសារ  ប្រសិនបើយុវវ័យ និងយុវតីខ្មែរធ្វើបែបនេះ​ពិតជាមានផលលំបាក​សម្រាប់ ប្រទេសជាតិ និងបង្ក ឱ្យមានផលប៉ះពាល់ ទាំងប្រពៃណីទំនៀមទម្លាប់​របស់ខ្មែរ និង ភាពអាប់ ឱនកិត្ដិយស​ក្រុមគ្រួសារទៀតផង។ ពេលដែលមាតាបិតា ឬអាណាព្យាបាលបានដឹងពីកំហុស
ឆ្គង​ថាកូនស្រីរបស់ខ្លួនបានធ្វើខុសពីប្រពៃណី មាតាបិតាពិតជាមានសេចក្ដីអាម៉ាស​ណាស់ ចំពោះញាតិ មិត្ដជិតខាង ជាពិសេសក្រុមគ្រួសារសាច់ញាតិ​របស់ខ្លួនដែលអប់រំកូន​របស់ខ្លួន មិនបានល្អ។
 . សង្គម  កូនស្រីដែលបានជ្រុលជ្រួស ​ខ្លួនប្រាណមុនថ្ងៃរៀបការ ពិតជាខុសពី ប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលខ្មែរនិយម ហៅថា ទុំមុនស្រគាល។ យុវវ័យខ្មែរមួយ ចំនួនយល់ឃើញថា មានស្នេហាគឺជាសេចក្ដីសប្បាយ​ដោយមិនគិតដល់រឿងអនាគត
របស់ខ្លួនទេ ចេះតែបណ្ដោយខ្លួនទៅៗ រហូតបានជ្រុលជ្រួសខ្លួនប្រាណ​មុនថ្ងៃរៀប អាពាហ៍ពិពាហ៍។ ដោយបុរសខ្លះយកស្នេហាជាល្បែង​លេងសើច មានន័យថា​ពេល ដែលបានខ្លួនប្រាណរបស់នារី​ដែលជាសង្សារបែរជាមិនមានការ​ ទទួលខុសត្រូវ។ ហេតុនេះហើយធ្វើ ឱ្យនារីដែលជាអ្នកខាតបង់ខ្លួនប្រាណ(ព្រហ្មចារី) មានអារម្មណ៍ គិតនូវអំពើផ្សេងៗ​ដែលតែងតែកើតមាន​ឡើងនៅក្នុងសង្គម មានដូចជា មានអារម្មណ៍ ខ្មាសញាតិជិតខាង ក្រុមគ្រួសាររបស់ខ្លួន មិត្ដភក្ដិ ចំពោះការមានផ្ទៃពោះ​ដោយភាគីបុរស
ជា សង្សារមិនទទួល ខុសត្រូវនូវទង្វើដែលខ្លួនបានធ្វើ។ ព្រមទាំងមានសតិអារម្មណ៍​ច្របូលច្របល់គ្នា អាចឈានទៅដល់ការបញ្ចប់ជីវិត(អត្ដឃាដ)តាម របៀបផ្សេងៗ ដែលអាចធ្វើទៅបាន។ កត្ដាទាំងនេះហើយដែលជាហេតុបង្ក​ឱ្យមានផលប៉ះពាល់យ៉ាង
ធ្ងន់ធ្ងរ​ ទៅដល់បញ្ហាក្នុងសង្គមជាតិ ខ្មែរ និងក្រុមគ្រួសារ។
វិធីការពារកុំឱ្យ​កើតមានបញ្ហា​នេះនៅក្នុងសង្គមខ្មែរ
ដើម្បីទប់ស្កាត់កុំឱ្យកើតមានឡើងនូវ​បញ្ហានេះក្នុងសង្គមជាតិខ្មែរ មាតាបិតា ឬ
អាណាព្យាបាល គ្រប់រូប​គួរតែមានវិធានការ ដ៏តឹងរ៉ឹងចំពោះកូន ជាពិសេសគឺកូន
ស្រីតែម្ដង។ អាណាព្យាបាលមិនគួរស្រឡាញ់កូន​ហួសហេតុពេក ព្រោះអាចបណ្ដាល
ឱ្យ​កូនរបស់ខ្លួន បានចិត្ដទៅជាខូច។ មាតាបិតារកលុយដើម្បីចិញ្ចឹមកូន​ឱ្យកូនរៀន សូត្របានជ្រៅជ្រះនឹងគេ ប៉ុន្ដែមាតាបិតាគួរមានពេលវេលា​នៅជិតកូនឱ្យ​បានច្រើន ជាងការងារប្រចាំថ្ងែ ព្រោះវាមានភាពកក់ក្ដៅ​នៃក្នុងក្រុមគ្រួសារមួយ។ ប៉ុន្ដែប្រសិន
បើមាតាបិតា ឬអាណាព្យាបាល មិនមានពេលវេលាគ្រប់គ្រាន់​នៅជាមួយកូន (ភាពជិតស្និទ្ធ)ឱ្យបានច្រើនទេ មាតាបិតារវល់តែជាប់​បំពេញភារកិច្ចការងារ ឬប្រកប
មុខ របររកស៊ីផ្សេងៗគ្នា គ្មានពេលវេលាគ្រប់គ្រាន់​នៅជាមួយកូន កូនគ្មានភាពកក់ក្ដៅ​ក្នុងក្រុមគ្រួសារ ជាហេតុធ្វើឱ្យ​កូនរបស់ខ្លួនគិតតែ នូវរឿងសប្បាយផ្សេងៗ​ជាមួយ
មិត្ដភក្ដិ ឬជាមួយសង្សាររបស់ខ្លួនទៅវិញ។
ដំបូន្មាន​របស់អ្នកប្រឹក្សា
កូនប្រុសកូនស្រីធ្វើអ្វី កុំធ្វើតែតាមអំពើចិត្ដ និងតាមគំនិតរបស់ខ្លួន ធ្វើអ្វីត្រូវគិតពីច្បាប់
សង្គម ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ និងគ្រួសារ ព្រោះយើងជាខ្មែរ ជាកូនខ្មែរមិន
ត្រូវធ្វើខ្លួន​ដូចបរទេសទេ។ បើជាកូនត្រូវធ្វើជាកូនល្អ​របស់មាតាបិតា មិនត្រូវ ធ្វើជាកូន
អកតញ្ញូទេ មិនត្រូវធ្វើអ្វីតាមតែអំពើចិត្ដ​របស់ខ្លួនឯងឡើយ។ កូនស្រីដែលមិនស្ដាប់
ដំបូន្មាន​របស់មាតាបិតា ភាគច្រើនតែង តែទទួលរងនូវវិបត្ដិផ្សេងៗ ឧស្សាហ៍កើត
មានឡើង ដូចជាបើជាស្រីអាចទៅជាស្ដ្រីមេម៉ាយ មានកូនអត់ប្ដី និងទទួលរងនូវវិបត្ដិ
ផ្សេងៗ ដោយបញ្ហានេះកើតមានឡើង​ដោយសារតែកូនមិនស្ដាប់ដំបូន្មានរបស់មាតាបិតា។ ដូចនេះកូនប្រុសកូនស្រីត្រូវគិតពី​អនាគតរបស់ខ្លួន និងត្រូវយល់ដឹងពីទឹកចិត្ដ​របស់មាតាបិតា ហើយរស់នៅមិនគិតតែរឿង​សប្បាយពេកទេ ត្រូវធ្វើខ្លួនជាមនុស្សល្អ ជាកូនល្អរបស់ មាតាបិតា ជាសិស្សល្អរបស់គ្រូ ជាប្រជាពលរដ្ឋល្អនៅក្នុងសង្គម និងត្រូវរក្សាប្រពៃណីទំនៀមទម្លាប់​របស់ខ្មែរឱ្យបានល្អ។
ទុំមុនស្រគាល ទុំមុនស្រគាល Reviewed by Sabay KH on October 17, 2017 Rating: 5

No comments:

Powered by Blogger.