ស្រលាញ់មនុស្សម្នាក់ ហេតុអ្វីពិបាកម្លេះ?



ការស្រលាញ់គឺជារឿងមួយដែលមានការពិបាក និងទទួល​បាន​នូវ​ការ​ឈឺ​ចាប់​ជា​ច្រើន​ដែល​បាន​កើត​ឡើង​ជា​ទៀង​ទាត់​ចំពោះ​ មនុស្ស​គ្រប់​គ្នា​ទាំង​អស់​នៅ​ក្នុង​ជីវិ​ត​ស្នេហា​រ​បស់​ពួក​គេ។ តែ​អ្វី​ដែល​មិន​អាច​ចៀស​បាន និង​តែង​តែ​ជួប​ប្រទះ​ជា​ញឹក​ញាប់ ចំ​ពោះ​មនុស្ស​គ្រប់​គ្នា​នោះ​គឺ​ការ​ឈឺ​ចាប់​និង​ការ​បែក​បាក់​ប្រេះ​ឆា​ ដែល​ជា​រឿង​មួយ​ធ្វើ​អោយ​មនុស្ស​​យើង​គ្រប់​គ្នា​គិត​ថា ហេតុ​អ្វី​បាន​ជា​ការ​ស្រ​លាញ់​គ្នាមាន​ការ​ឈឺ​ចាប់​ខ្លាំង​ម្លេះ?
ការទទួលបាននូវការស្រលាញ់ និងការយល់ចិត្តគ្នារបស់ដៃគូស្នេហាពិតជារឿងមួយដ៏មានតំលៃ និងមាន​ក្តី​សុខ​ខ្លាំង​ណាស់​ចំពោះពួកគេ។ តែការស្រលាញ់នេះតែងតែធ្វើ អោយមនុស្សគ្រប់គ្នា មានការសប្បាយចិត្ត ការកើតទុក្ខ និង​ការ​ឈឺចាប់មួយចំនួនដែល តែងតែនៅជាមួយ និងការ ប្រលូកនៅក្នុងរឿងស្នេហានេះ។ ការកើតទុក្ខ ការជួបប្រទះនូវប​ញ្ហា​វិ​ប​ត្តិ​ទាំងអស់នេះបានធ្វើ អោយមនុស្សគ្រប់គ្នាមានការខ្វល់ខ្វាយយ៉ាងច្រើន និង​ចូល​ចិត្ត​គិត​ពី​រឿង​នេះ​ដោយ​ចំ​នាយ​ពេល​ជាច្រើន និងបាត់បង់សភាវគតិមួយចំនួននៅក្នុងការធ្វើអ្វីមួយនោះ។
តែយ៉ាងណាក៏វាមិនអាចជួបប្រទះនូវបញ្ហាទាំងអស់នេះ នោះទេគឺវា​ក៏មាន​ការលាយ​ឡំជា​មួយ​និង​ការ​សប្បាយ​ភ្លើត​ភ្លើន និងភ្លេចអស់នូវទុក្ខកង្វល់មួយចំនួនអោយរលាយបាត់ពីក្នុងខ្លួន។ ការសាង​ស្នេហា​បែប​នេះក៏​មិន​ធា​នាថា​វាអាច​ស្ថិត​​ស្ថេរបានយ៉ូអង្វែងនោះទេ តែក៏វាអាចជួយសម្រួលបាន មួយគ្រាៗផងដែរ ដែលវាជាការទទួលបាននូវការរីករាយ មួយ​កំរឹត និងមានអារម្មណ៏ជ្រះថ្លានៅ ក្នុងស្នេហានេះ។ អ្វីៗទាំងនោះគឺមិនមានជារឿង ងាយស្រួលនោះទេ គឺវាមាន​ការ​ជួបប្រទះនូវ បញ្ហាមួយចំនួនធំដែលវាធ្វើអោយវាមានការលំបាក និងមិនអាចបង្កើតស្នេហាទៅមុខបាន។
ក្នុងនោះដែរវាមានការស្រលាញ់គេ ខ្លាំងពេកដែលជាកត្តាមួយដ៏ចំបងនៅក្នុងការបន្តទំនាក់ទំនង មួយនេះ។ ព្រោះ​ថា​យើង ងាយនិងប្រច័ណ្ឌចំពោះរាល់ទង្វើរបស់គេជាមួយនិងមនុស្សដទៃដែល យើងបានឃើញ ហើយ​វាជា​ការពិ​បាក​ខ្លាំង​ណាស់នៅក្នុងការសម្រួលចិត្តអោយបានល្អជាមួយគេ ហើយក៏មិន​អាចធ្វើ​អោយ​មានជំ​នឿ​ចិត្ត​ទៅ​លើ​គេបើ​ទោះ​បីជា​បាន​ដឹង​ ថាយ៉ាងណាៗក៏ដោយ។ មិនតែប៉ុននោះវាអាចជាបញ្ហាដែលនាំអោយមានទំនាស់កើតឡើងដោយការ ប្រច័ណ្ឌ​ខុស​ទំនង នេះដែលវាធ្វើអោយដៃគូរបស់យើងអស់ការមានជំនឿនៅក្នុងការរបស់នៅក៏ដូចជាការសាងទំនាក់
ទំនង​ជាប​ន្ត​ទៀត។
លើសពីនេះនៅមានចំនុចជាច្រើនទៀតដូចជាការមិនហ៊ានសារភាពចំពោះគេនៅពេលបានដឹងថា
គេមានអ្វីល្អច្រើន ​ជាង​ខ្លួនយើង ហើយគិតថាខ្លួនមិនសាកសម និងមិនអាចធ្វើអោយគេស្រលាញ់ យើងបាន។ ការ​គិតបែប​នេះ​ជាមោន​គ​តិ​មួយ​ ដែលបានធ្វើអោយខ្លួនយើងគិតថាជាការមិនសាក សមនិងជាការមិនគួរគិត ហើយបាន​ត្រឹម​តែលួច​ស្រ​លាញ់​គេ​ម្នាក​ឯង ដោយប្រលែងជាមួយ និង ការស្រមើស្រម៉ៃម្នាក់ឯងទៅវិញ។ មួយទៀតគឺការជួបប្រទះ នូវបទ​ពិសោធន៏​នា​ពេល​កន្លងមក នៅក្នុងរឿងស្នេហានេះ ដែលវាបានធ្វើអោយបាត់បង់ នូវការស្រលាញ់ដ៏ស្មោះត្រង់ និងមិន​អាច​ផ្តល់​សេច​​ក្តីស្នេហាអោយទៅអ្នកណាម្នាក់ បាន។ នេះហើយក៏ជារឿងមួយដ៏ស្មុកស្មាញ និងមិន​អាច​ធ្វើ​អោយ​វាឈាន​ទៅមុ​ខ​បាន នោះទេ។ ជាងនេះទៅទៀតការកើតមាននូវបញ្ហាផ្ទាល់ខ្លួនក៏ជា មូលហេតុសំខាន់ដែល បានធ្វើ​អោយ​បាត់ប​ង់​ដែរ​នោះ​គឺការមានទំនាស់នៅក្នុងខ្លួនជាមួយគ្រួសារ និងទំនាស់ជាមួយនិង​មិត្តភក្តិ​ក៏ជា​កត្តា​មួយ​ដែល​ជះឥ​ទ្ធិពល​ដល់​បញ្ហា​ស្នេហាផងដែរ។
ទាំងនេះហើយដែលជាកត្តា​ដែលនាំ​ អោយមានមតិជាច្រើនដែលទាក់ទង​និងការ​ដែល​គេ​គិត​ថា​ជា​ការ​លំ​បាក​មួយ​នៅ​ ក្នុង​ការមានទំនាក់ទំនងស្នេហា និង​ជាមូល​ហេតុ​ដែល​នាំ​អោយ​មាន​ការ
​ពិ​បាក​នៅ​ក្នុង​ការ​ស្រ​លាញ់​មនុស្ស​ម្នាក់​អោយ​អស់​ពីចិត្តនិងអស់ពីបេះដូង។

ស្រលាញ់មនុស្សម្នាក់ ហេតុអ្វីពិបាកម្លេះ? ស្រលាញ់មនុស្សម្នាក់ ហេតុអ្វីពិបាកម្លេះ? Reviewed by Sabay KH on October 17, 2017 Rating: 5

No comments:

Powered by Blogger.