គ្រួសារមានសុភមង្គល

ការរស់នៅក្នុងសង្គមគ្រួសារតែងមានបញ្ហាជាច្រើនដែលកើតមានឡើងទាំងមិនដឹងខ្លួន ដោយពេលខ្លះទៀតបញ្ហាទាំងនោះយើងមិនអាចបន្ទោស ឬរកមូលហេតុច្បាស់លាស់នោះទេ ព្រោះ
ម្នាក់ៗ តែងមានគំនិតផ្សេងៗគ្នា ដោយលើកហេតុផលផ្សេងៗ តែក្នុងអត្ថបទនេះនឹងពន្យល់បន្ថែមអំពីការបង្កើនទំនាក់ទំនងក្នុងគ្រួសារអោយបានប្រសើរជាងមុន។
ម្នាក់ៗ តែងមានគំនិតផ្សេងៗគ្នា ដោយលើកហេតុផលផ្សេងៗ តែក្នុងអត្ថបទនេះនឹងពន្យល់បន្ថែមអំពីការបង្កើនទំនាក់ទំនងក្នុងគ្រួសារអោយបានប្រសើរជាងមុន។
គន្លិះងាយៗធ្វើអោយគ្រួសារមានសុភមង្គល
ការអត់ឱនទោស
បើអ្នកមិនអត់ឱនអោយអ្នកដទៃ នោះមិនខុសពីអ្នកមិនព្រមអភ័យទោសដល់ខ្លួនឯងដែរ ព្រោះមនុស្សតែងមានកំហុស។ ទោះជាមនុស្សស្រីស្រលាញ់គ្នាប៉ុណ្ណាក៏ដោយ ជម្លោះតែងកើតមានចៀសមិនផុត តែជម្រើសប្រសើរបំផុតគឺ ត្រូវចេះអត់ឱនអោយមនុស្សដែលខ្លួនស្រលាញ់។ កំហឹងនិងការគុំគួន មិនមែនជាបច្ច័យល្អសម្រាប់អ្នកនោះទេ ការអត់ឱន និងធ្វើអោយអ្នកសប្បាយចិត្ត។
ធ្វើជាអ្នកសម្របសម្រួល
ដើរតួរជាអ្នកសម្របសម្រួលរវាងមហិច្ឆតារបស់អ្នក និងអ្វីដែលដៃគូររបស់អ្នកមិនអាចបំពេញបានជាធម្មតា មនុស្សម្នាក់មិនអាចបំពេញចិត្តមនុស្សដទៃទៀតបានទាំងស្រុងទេ ដូចនេះត្រូវរៀនទទួលនូវអ្វីដែលជាចំណុចអវិជ្ជមានរបស់ដៃគូរខ្លួន។ អាពាហ៍ពិពាហ៍ គឺជាការផ្ដល់អោយ និងការទទួលយកពីគ្នាទៅវិញទៅមក ដោយគ្មានការស្ទាក់ស្ទើរ។ ពេលខ្លះអ្នកអាចសួរខ្លួនឯងមើល ថាតើអ្នកពេញចិត្តនិងអត្តចារិករបស់អ្នកនៅជុំវិញខ្លួនបាន ១០០% ដែរឬទេ? ចម្លើយគឺគ្មានទេ នេះហើយជាហេតផលដែលអ្នកត្រូវចេះរៀនទទួលយកអ្វីដែលកើតមានជុំវិញខ្លួនអ្នក។
ក្ដីស្រលាញ់
សុភមង្គលត្រូវបានកំណត់ដោយក្ដីស្រលាញ់ អាពាហ៍ពិពាហ៍ណាដែលផ្គុំឡើងដោយគ្មានក្ដីស្រលាញ់និងការពេញចិត្តនោះរមែងជួបបញ្ហា និងខ្វះភាពកក់ក្ដៅ។ ដូច្នេះសូមកុំរៀបការដើម្បីលុយឱ្យសោះ ជាការពិតលុយអាចធ្វើអ្វីបានច្រើន តែបើមានលុយហើយរស់នៅជាមួយមនុស្សដែលយើងគ្មានអារម្មណ៍ តើមានន័យអ្វី?
ការជឿជាក់
ត្រូវទម្លាប់ជឿជាក់លើគ្នា ជាជាងការប្រើពាក្យស្បថសច្ចា។ ការជឿជាក់គ្នានៅក្នុងគ្រួសារ នឹងនាំមកនូវភាពរីករាយឱ្យគ្នាទៅវិញទៅមក ខុសស្រឡះពីការប្រចណ្ឌ និងការសង្ស័យដែលនាំមកតែ បញ្ហា និងទុក្ខសោក។ ស្របគ្នានេះដែរ មានទ្រឹស្ដីមួយថា បុរសត្រូវការភាពជឿជាក់ និងការផ្ដល់តម្លៃ ឯស្រីត្រូវការយល់ចិត្តនិងការថ្នាក់ថ្នម។
បង្កើតភាពរីករាយ
កុំរងចាំភាពរីករាយរត់មករកយើង តែយើងត្រូវចេះរកវាដោយខ្លួនឯង មានន័យថាត្រូវចេះឆ្លៀតពេលវេលាលំហែកាយ ឬ ធ្វើអ្វីដែលខ្លួនពេញចិត្តទាំងអស់គ្នា។ ស្នាមញញឹមរួមគ្នាជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ ដូចនេះគួរធ្វើអ្វីមួយដែលប្លែក និងមិនអាចបំភ្លេចបាន ហើយផ្ដល់ភាពរីករាយសម្រាប់ជីវិត យ៉ាងហោចណាស់ ១ដងក្នុង ១សប្ដាហ៍៕
គ្រួសារមានសុភមង្គល
Reviewed by Sabay KH
on
October 17, 2017
Rating:
Reviewed by Sabay KH
on
October 17, 2017
Rating:

No comments: