មនុស្សកំពុងស្រលាញ់គ្នា

ហេតុអ្វីឈានដល់ដំណាក់កាលបែកគ្នា?
គ្មាននរណាម្នាក់ប្រាថ្នាចង់ជួបស្នេហាបែកបាក់ទេ តែមានកត្តាបង្ខំជាច្រើនដែលបណ្ដាលឲ្យពួកគេបែកបាក់ ជូនកាលពួកគេមិនស័ក្ដិសម មានចំណាប់អារម្មណ៍ ចំណង់ចំណូលចិត្តជាច្រើនមិនដូចគ្នា បើទោះបីជាភាគីម្ខាងជម្នះ ក៏ទំនាក់ទំនងនេះមិនមានសុភមង្គល ឬអាចឋិតថេរបានយូរអង្វែងដែរ។ សិក្សា និងព្យាយាមនៅឲ្យឆ្ងាយពីហេតុផលមួយចំនួនដែលធ្វើឲ្យទំនាក់ទំនងមួយអាចប្រេះឆា។
១.ស្គាល់គ្នាមិនទាន់ច្បាស់ៈ ជួនកាលយើងអាចប្រញាប់ប្រញាល់ពេកក្នុងការចាប់ផ្ដើម ដែលអាចបណ្ដាលឲ្យយើងមើលរំលងចំណុចសំខាន់ផ្សេងសម្រាប់ទំនាក់ទំនងមួយនេះ។ យើងពេញចិត្តពីចំណុចចាប់ផ្ដើមរបស់វា ដែលតែងតែធ្វើឲ្យយើងលង់ក្នុងសេចក្ដីស្នេហានេះ តែពេលក្រោយមកទៀតទើបយើងដឹងថា យើងមិនទាន់ស្គាល់គ្នាច្បាស់នៅឡើយ ឬសូម្បីតែចូលចិត្តគ្នាក៏មិនប្រាកដដែរ។ ដូចនេះចម្លើយដែលឆ្លើយតមសមស្របបំផុតគឺការសម្រេចចិត្តសុំបែក។
២.ការមិនមិនជឿជាក់ៈ បុគ្គលមួយចំនួនអាចបង្កបញ្ហាជាច្រើនដោយការមិនជឿជាក់គ្នា ការសង្ស័យ ការចោទប្រកាន់គ្មានភស្តុតាងច្បាស់លាស់ ការប៉ាន់ស្មានគ្នានមូលដ្ឋាន… ដោយសារតែជូនកាលគាត់ធ្លាប់ឆ្លងកាត់ ស្នេហ៍បែកបាក់ពីមុន ឬអតីតកាលឈឺចាប់។
៣.ការចាប់អារម្មណ៍ខុសគ្នាស្រឡះមិនអាចសម្របសម្រួលបានៈ ការចាប់អារម្មណ៍ រឺចូលចិត្តរបស់ផ្សេងគ្នាជាហេតុផលរួមធ្វើឲ្យមានការបែកបាក់។ ជាឧទាហរណ៍៖ មានម្នាក់ចង់រៀបការឲ្យបានឆាប់មានបុត្រ និងទិញផ្ទះមួយរស់នៅជាមួយគ្នា ឯម្នាក់ទៀត បែរជាបណ្ដោយអោយតាមដំណើរ មិនចូលចិត្តគិតគូរម៉ត់ចត់ពេកមានម្នាក់ចូលចិត្តដើរក្រៅច្រើន នៅពេលដែលភាគីម្នាក់ទៀតបែរជាចូលចិត្តនៅតែផ្ទះ មិនចូលចិត្តភាពអូរអរនៅខាងក្រៅទៅវិញ។
រាល់ចំណុចផ្សេងគ្នាទាំងនេះ ភាគីទាំងពីរតែងតែធ្វើការសម្របសម្រួលគ្នា តែបើមានគំលាតឆ្ងាយគ្នាពេកធ្វើឲ្យម្នាក់ៗមិនអាចទទួលយកបានមានតែបែកគ្នាហើយ។
៤.ភាពងប់ងុលនឹងរបស់អ្វីមួយៈ កុំបណ្ដោយឲ្យខ្លួនធ្លាក់ក្នុងភាពងប់ងុល ឬហៅថាញៀនអោយសោះ។ ការញៀនស្រា ញៀនល្បែង ញៀនថ្នាំ អាចឲ្យអ្នកភ្លេចមនុស្សម្នាក់ដែរអ្នកគួរមានពេលវេលាជាច្រើននៅជាមួយ យកចិត្តទុកដាក់យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ការញៀននេះក៏អាចឲ្យអ្នកប្រែក្លាយជាមនុស្សម្នាក់ខុសផ្សេងពីមុន ជាហេតុធ្វើអោយភាគីម្នាក់ទៀតសម្រេចចិត្តចាក ចេញពីអ្នកជាប្រាកដ។
៥.ការកុហកបោកប្រាស់ៈ ជួនកាលអ្នកប្រព្រឹត្តម្ដងម្កាល ដោយការទាល់ច្រក។ អ្នកចេះនិយាយកុហកដោះសាដោយសារអ្នកប្រព្រឹត្តអ្វីមួយខុស ឬបោកប្រាស់គេ ហើយអ្នកមិនចង់អោយដៃគូរអ្នកឈឺចាប់ ទើបព្យាយាមលាក់បាំង តែកុំភ្លេចថា ទង្វើកុហកបោកប្រាស់នេះមិនអាចបិទបាំងបានយូរឡើយ ថែមទាំងអាចធ្វើឲ្យអ្នកមានទម្លាប់អាក្រក់នេះជាប់ជានិច្ច។ ដូចនេះក្នុងពេលវេលាដ៏ឆាប់មួយ ទម្លាប់នេះនឹងបំផ្លាញទំនាក់ទំនងនេះមិនខាន។
មូលហេតុខាងលើគ្រាន់តែជាការដកស្រង់យ៉ាងសម្រិតសម្រាំងតែប៉ុណ្ណោះ សម្រាប់មិត្តយុវវ័យទាំងអស់ក៏អាចចូលរួមបន្ថែមទៀតថា តើនៅមានហេតុផលអ្វីផ្សេងដែលអាចបង្កឲ្យទំនាក់ទំនងមួយឈានដល់ផ្លូវបំបែក?
មនុស្សកំពុងស្រលាញ់គ្នា
Reviewed by Sabay KH
on
October 17, 2017
Rating:
Reviewed by Sabay KH
on
October 17, 2017
Rating:

No comments: