ស្នេហាអាចធ្វើឱ្យអ្នកក្លាយ

ជាមនុស្សអាត្មានិយមដែរ ឬទេ?
តើអ្នកដឹកទេថា ស្នេហាធ្វើអោយអ្នកក្លាយជាមនុស្សល្ងង់ ស្នេហាធ្វើអោយអ្នកក្លាយជាមនុស្សអាត្មានិយម ស្នេហាធ្វើអោយអ្នកក្លាយជាមនុស្សចិត្តខ្លាំងហ៊ានតស៊ូ ហ៊ានពុះពារគ្រប់បែបយ៉ាង តែក្នុងអត្ថបទនេះយើងនាំគ្នានិយាយអំពីជម្រើស១ ក្នុងចំណោម២ រួមមាន ស្នេហា និង មិត្តភក្តិ។
This is love
អ្នកខ្លះមានសង្សារហើយចោលមិត្តភក្តិតែម្តងតែអ្នកខ្លះវិញ ព្រួយបារម្ភពីមិត្តភក្តិរហូតទាល់តែសង្សារតូចចិត្ត ចុះអ្នកវិញជាមនុស្សបែបណា? ដូចនេះសូមមើលតាមក្បួនចិត្តសាស្ត្រដូចខាងក្រោម បន្ទាប់មកអ្នកនឹងបានយល់អំពីខ្លួនឯងថាជាមនុស្សបែបណា ក្រោយមកទៀតសូមទទួលការណែនាំវិញផងដែរ។ តោះសាកល្បងជាមួយគ្នានូវគន្លិះខាងក្រោមសូមត្រៀមប៊ិច ដើម្បីកត់ចំនួនពិន្ទុរបស់អ្នក៖
១– សង្សាទូរស័ព្ទមកប្រាប់ថាមិត្តភក្តិរបស់អ្នកញ៉ោះពីរឿងក្បាលទំពែករបស់គេរួចធ្វើដូចជាសប្បាយចិត្តខ្លាំងណាស់អ្នកនឹង៖
ក- ទូរស័ព្ទទៅមិត្តភក្តិ សង្សាឈឺចាប់ ខ្ញុំក៏ឈឺចាប់ដែរ (៣ពិន្ទុ)
ខ- ធ្វើធម្មតាៗ បើមិនបានលឺនឹងត្រចៀកកុំអាលជឿ (២ពិន្ទុ)
គ- មានអី! សង្សាក៏ធ្លាប់ញ៉ោះមិត្តភក្តិខ្លួនលេងដែរ (១ពិន្ទុ)
២– អ្នកបានសំបុត្រមើលការប្រគំតន្ត្រី២សន្លឹកហើយអ្នកចម្រៀងដែលមកច្រៀងនោះជាតារាដែលមិត្តភក្តិក៏ដូចជាសង្សាអ្នកចូលចិត្តអ្នកនឹង៖
ក- អ្នកណាទំនេរនាំអ្នកហ្នឹងទៅ (២ពិន្ទុ)
ខ- នេះជាឱកាសបាននែបនិត្យជាមួយសង្សា (៣ពិន្ទុ)
គ- មិត្តភាពត្រូវគិតមុន ចំណែកសង្សាគិតតាមក្រោយ (១ពិន្ទុ)
៣– រវាងមិត្តភក្តិនិងសង្សាអ្នកណាមួយដែលអ្នកចំណាយពេលច្រើនជាង?
ក- ស្រេចទៅលើអ្នកណាបានណាត់មុន (២ពិន្ទុ)
ខ- ប្រាកដជាសង្សាហើយ! អោយតែចេញពីធ្វើការទៅញ៉ាំបាយជាមួយគ្នារាល់ល្ងាច (៣ពិន្ទុ)
គ- មិត្តភក្តិ តែបើសង្សាណាត់ក៏នាំគេមកសប្បាយជុំគ្នាដែរ (១ពិន្ទុ)
៤– សង្សារបស់អ្នកបបួលអ្នកទៅដើរលេងតាមខេត្តតែចៃដន្យអីអ្នកមានការងារដែលត្រូវធ្វើជាមួយមិត្តភក្តិជាក្រុមអ្នកនឹង៖
ក- អង្គុយធ្វើការដោយភាពសោកស្តាយបំផុត (១ពិន្ទុ)
ខ- អ្នកនឹងទូរស័ព្ទទៅប្រាប់មិត្តភក្តិពីភាពចាំបាច់របស់អ្នករួចអោយពួកគេធ្វើការជំនួសអ្នក (៣ពិន្ទុ)
គ- និយាយសុំទោសសង្សាអ្នក ដោយប្រាប់ថាអ្នកជាប់រវល់ (២ពិន្ទុ)
៥– បើមានអ្នកនិយាយថាសង្សាមកក៏មកទៅប៉ុន្តែមិត្តភាពស្ថិតស្ថេរអស់មួយជីវិតអ្នកយល់ស្របឬទេ?
ក- ខ្ញុំជឿថាសង្សាគឺជាអ្នកដែលនឹងត្រូវរស់នៅជាមួយយើងអស់មួយជីវិត តែមិត្តភក្តិអាចរកពេលណាក៏បានដែរ (៣ពិន្ទុ)
ខ- យល់ស្របព្រោះបទពិសោធក្នុងជិវិតបានបង្ហាញដូច្នោះ (១ពិន្ទុ)
គ- សុំអោយមានទាំងមិត្តភក្តិទាំងសង្សាមួយជីវិតបានទេ? (២ពិន្ទុ)
៦– បើអ្នកត្រូវមិត្តភក្តិដណ្តើមសង្សាទៅតើអ្នកនឹងខឹងអ្នកណាច្រើនជាង?
ក- ខឹងនិងស្អប់ទាំង២នាក់ (២ពិន្ទុ)
ខ- ខឹងមិត្តភក្តិរាប់អានគ្នាច្រើនឆ្នាំហើយមិនគួរធ្វើបែបនេះទៅរួច (១ពិន្ទុ)
គ- ខឹងសង្សា ស្អប់ជាមនុស្សសាវ៉ា (៣ពិន្ទុ)
៧– អ្នកបានទទួលកាដូថ្ងៃកំណើតជាសែកប្រាក់សុទ្ធច្រើនអ្នកនឹង៖
ក- ទៅដើរទិញឥវ៉ាន់ម្នាក់ឯង នឹងបានរើសតាមចិត្ត (២ពិន្ទុ)
ខ- ប្រញាប់ទូរស័ព្ទទៅបបួលមិត្តភក្តិដើរទិញឥវ៉ាន់ជាមួយគ្នាភ្លាម (១ពិន្ទុ)
គ- ប៉ាវសង្សាអោយសប្បាយម្តង (៣ពិន្ទុ)
៨– មិត្តភក្តិនិងសង្សាអ្នកទាស់គ្នាអ្នកនឹង៖
ក- ជួយប្រកែកជាមួយអ្នកណាដែលមានហេតុផលសមរម្យជាង (១ពិន្ទុ)
ខ- ទុកអោយគេទាំង២ព្រលះគ្នាចុះ អ្នកសុំដកខ្លួនចេញហើយ (២ពិន្ទុ)
គ- ជួយសង្សាដាក់សម្ពាធលើមិត្តភក្តិ មិត្តម្នាក់ឈប់រាប់អានក៏មិនអីដែរ (៣ពិន្ទុ)
៩– ថ្ងៃនេះអ្នកនិងសង្សាព្រមទាំងមិត្តភក្តិអ្នកទៅដើរលេងជុំគ្នា។មិត្តភក្តិអ្នកចង់ញ៉ាំអាហារជប៉ុនតែសង្សាអ្នកចង់ញ៉ាំភីហ្សាអ្នកនឹង៖
ក- ញ៉ាំអាហារជប៉ុនទៅ តាមពេលក្រោយចាំញ៉ាំភីហ្សាតែ២នាក់សង្សា (១ពិន្ទុ)
ខ- សង្សាខ្ញុំមានរសនិយមល្អ ញ៉ាំតាមគាត់ចុះ (២ពិន្ទុ)
គ- អោយគេទាំង២នាក់សំរេចចុះ អ្នកចាំតែញ៉ាំល្អជាង (២ពិន្ទុ)
១០– មិត្តភក្តិអ្នកត្រូវទៅចូលរួមពិធីជប់លៀងហើយក៏មកខ្ចីអាវស្អាតដែលសង្សាអ្នកទើបនឹងទិញអោយថ្មីៗអ្នកនឹង៖
ក- មិនអោយទេ ខ្ញុំស្រលាញ់ណាស់ (៣ពិន្ទុ)
ខ- មានអី ប៉ុន្តែត្រូវបោកអ៊ុតអោយស្អាតមុននឹងយកមកសងវិញ (១ពិន្ទុ)
គ- សម្តែងការមិនពេញចិត្តដើម្បីមិត្តភក្តិប្តូរចិត្តឈប់ខ្ចី (២ពិន្ទុ)
១០ទៅ១២ពិន្ទុ
បើអ្នកត្រូវជ្រើសរើសរវាងមិត្តភក្តិនិងសង្សា យ៉ាងណាៗអ្នកក៏ជ្រើសរើសយកមិត្តភក្តិមុន ព្រោះអ្នកនិងមិត្តភក្តិបានឆ្លងកាត់ពេលវេលាទាំងសុខទាំងទុក្ខមក ជាមួយគ្នាយូរមកហើយ ប៉ុន្តែសង្សាវិញអ្នកមិនទាន់ប្រាកដចិត្តទេ រឿងអីអោយអ្នកមកបោះបង់ចោលក្លើ ទៅមិនរួចទេ! ។
១៣ទៅ២២ពិន្ទុ
អ្នកគិតថាមិត្តភក្តិនិងសង្សាមានសារៈសំខាន់ប្រហាក់ប្រហែលគ្នា ដូច្នេះបានជាអ្នកធ្វើខ្លួនអោយនៅចំកណ្តាលបំផុតដើម្បីកុំអោយមនុស្សដែលអ្នកស្រលាញ់ទាំង២អាក់អន់ចិត្ត។ ដោយសារតែអ្នកធ្វើខ្លួនល្អបែបនេះទើបអ្នកអាចរក្សាបានតាំងមិត្តភក្តិទាំងសង្សា។
២៣ទៅ៣០ពិន្ទុ្
អ្នកជាមនុស្សដែលផ្តល់សារៈសំខាន់ចំពោះស្នេហា ចំពោះរឿងមិត្តភក្តិជារឿងសំខាន់ទី២ ឬអាចនិយាយបានថាមិត្តភក្តិគ្រាន់តែជាតួរង។
ស្នេហាអាចធ្វើឱ្យអ្នកក្លាយ
Reviewed by Sabay KH
on
October 17, 2017
Rating:
Reviewed by Sabay KH
on
October 17, 2017
Rating:

No comments: