ហត់នឿយនឹងស្នេហា

មនុស្សជាច្រើនព្រមនឿយកាយច្រើនជាងនឿយចិត្ត ព្រោះនឿយកាយគ្រាន់តែសម្រាក ឬគេងមួយភ្លេតក៏បាត់ហត់ទៅហើយ តែនឿយចិត្តធ្វើអោយយើងអស់កម្លាំងបាន សូម្បីតែអង្គុយនៅស្ងៀម ពិសេសគឺរឿងស្នេហា។ តើបញ្ហាអ្វីដែលខ្លះដែលធ្វើអោយយើងនឿយចិត្តរឿងស្នេហា? និងវិធីដោះស្រាយបញ្ហានឿយចិត្ត។
ហត់នឿយជាមួយប្រុសស្នេហ?
១. ហត់នឿយនឹងការតាមសួរ
លក្ខណៈ ៖ គឺការដែលភាគីណាមួយតាមភាគីម្ខាងទៀតដូចស្រមោល ទៅណាសុំកុំទៅជាមួយ តេសួររាល់ ៥នាទីម្ដង ថាត្រូវធ្វើអ្វីខ្លះជាមួយអ្នកណា ទាំងដែលខ្លួនក៏មានកិច្ចការត្រូវធ្វើ។
វិធីបំបាត់ហត់ ៖ ត្រូវតាំងស្មារតីគិតថា នៅទីកន្លែងខ្លះ ពេលខ្លះ ទោះជាគ្មានគេយើងតាមទៅជាមួយក៏គេនៅតែអាចធ្វើអ្វីមួយបានតាមធម្មតា យើងគួរតែបណ្ដោយអោយគេនៅជាមួយមិត្ត ឬក្រុមគ្រួសារ ហើយយើងយកពេលនោះមកធ្វើកិច្ចការផ្ទះ ជួយឪពុកម្ដាយ ឬសម្រាកកាយ។
២. ហត់នឿយនឹងការចាំកុហក
លក្ខណៈ ៖ គឺការដែលភាគីណាមួយចាំរកលេស ដើម្បីអ្នកម្ខាងទៀតបានពេញចិត្ត ឬធូរចិត្តជាងមុន។ ដូចជាពេលសង្សាតេមកក៏កុហកថាខ្លួនយើងនៅផ្ទះតែតាមពិតខ្លួនកំពុងដើរលេងជាមួយមិត្តភក្តិ។
វិធីបំបាត់ហត់ ៖ បើកទ្រូងនិយាយគ្នាត្រង់ទៅត្រង់មកបញ្ជាក់ចិត្តបរិសុទ្ធ ដោយការនិយាយគ្រប់យ៉ាងដែលគេគួរតែដឹង គេក៏និយាយត្រង់ដូចគ្នាដែរ។
៣. ហត់នឿយនឹងការធ្វើជាមនុស្សផឺហ្វិក (Perfect)
លក្ខណៈ ៖ គឺការបង្ខំខ្លួនឯងក្នុងការនិយាយតុបតែងខ្លួន។ល។ ដើម្បីអោយក្លាយជានារីដែលគេស្រម៉ៃចង់បាន តែតាមការពិត យើងមិនមែនបែបហ្នឹងឡើយ។ ការបង្ខំខ្លួនឯង អាចដោយសារ យើងព្យាយាមធ្វើដោយខ្លួនឯង និងដោយសារគេបន្ទោសបន្ទាន់។ ក្នុងរយៈពេលស្រលាញ់គ្នាថ្មីៗ យើងអាចធ្វើបាន តែពេលដំណើរការដល់ពាក់កណ្ដាលហើយ ជឿចុះធាតុពិតនឹងបង្ហាញចេញ
មក។
មក។
វិធីបំបាត់ ៖ បង្ហាញអ្វីដែលជាខ្លួនយើង អោយគេឃើញ តែបង្ហាញម្ដងបន្តិចៗដើម្បីអោយគេសម្របខ្លួន សម្របចិត្តរហូតសាំនឹងយើង។
៤. ហត់នឿយក្នុងការខឹងង៉ក់ងរ
លក្ខណៈ ៖ គឺការតូចចិត្ត ខឹងនឹងអ្វីមួយដែលគេធ្វើមិនបានដូចចិត្តយើង ដូចជាគេភ្លេចថ្ងៃកំណើតរបស់យើង គេមើលស្រីផ្សេងទៀតអោយយើងឃើញ។ល។ លុះពេលជាបែបនេះ យើងក៏ខឹងងក់ងរនឹងគេ បើគេមិនដឹងថាយើងកំពុងតែខឹងគេ យើងនឹងត្រូវហត់ជាមួយការងក់ងរទ្វេឡើង។
វិធីបំបាត់ ៖ បើក្នុងករណីយើងជាអ្នកខឹងងក់ងរ ពេលយើងដឹងថាខ្លួនហត់នឿយ គឺ ត្រូវធ្វើខ្លួនអោយក្លាយជាមនុស្សចិត្តទូលាយ យល់ដឹងអំពីអារម្មណ៍របស់បុរស និងមើលរំលង រឿងតូច
តាចខ្លះ។
តាចខ្លះ។
៥. ភាពហត់នឹងភាពជាព្រាននារីរបស់គេ
លក្ខណៈ ៖ គឺការឃើញគេទៅផ្ដោះផ្ដងសុំលេខទូរស័ព្ទ។ល។ ពេលយើងចាប់បានគេក៏ឈប់ ពេលលែងគេនឹងធ្វើទៀត។
វិធីបំបាត់ ៖ មានពីរជម្រើសគឺ បើយើងមិនចង់នៅក្នុងឋានៈជាសង្សារ ហើយបណ្ដោយអោយគេមានស្រីច្រើនរាប់មិនអស់ គឺគួរតែចែកផ្លូវនឹងគេ នោះក្ដីហត់នឿយនឹងបាត់ឈឹងតែម្ដង។ ប៉ុន្តែបើយើងស្រលាញ់គេខ្លាំងមិនអាចកាត់ចិត្តពីគេបាន គឺត្រូវបិទភ្នែកត្រចៀកខ្លួនឯងធ្វើជាមិនដឹងមិនឃើញ។
៦. ហត់នឿយនឹងការចាំបម្រើ
លក្ខណៈ ៖ គឺការព្យាយាមបម្រើរកបាយ រកទឹកអោយគេញាំ ពេលក្ដៅក៏បក់ផ្លិតអោយ ពេលចុករោយក៏គក់ច្របាច់អោយហាក់ដូចគេជាព្រះរាជបុត្រ។
វិធីបំបាត់ ៖ កុំបម្រើមើលថែគេពេក ព្រោះអាចធ្វើអោយគេទម្លាប់ ហើយពេលណាដែលយើងមិនធ្វើគេនឹងថា យើងមិនស្មើចុងស្មើដើម លែងស្រលាញ់គេដូចមិនហើយ យើងគួរតែមើលថែគេចំពោះរឿងខ្លះបានហើយ តែបើយកល្អគួរតែម្នាក់ៗយកចិត្តគ្នានឹងគ្នា។
៧. ហត់នឿយនឹងការប្រចណ្ឌ
លក្ខណៈ ៖ គឺជាការផ្ទុះអារម្មណ៍នៅពេលឃើញគូរស្នេហ នៅជិតស្និតនឹងស្រីផ្សេង ទាំងដែលមិនមែនជាសាហាយស្មន់អ្វីផង។
វិធីបំបាត់ ៖ បើសិនជាការប្រចណ្ឌកើតចេញពីយើង យើងដឹងខ្លួនថាយើងប្រចណ្ឌហួសហេតុ ត្រូវធ្វើចិត្តអោយត្រជាក់ កុំនិយាយស្ដីថាអោយគេ ឬក៏ស្ដីនោះធ្ងន់ធ្ងរហួសពេក ព្រោះកាន់តែធ្វើអោយខ្លួនឯងមើលទៅដូចស្រីយក្សកំណាច។ បើសិនការប្រចណ្ឌកើតចេញពីភាគីខាងប្រុស យើងត្រូវនិយាយអោយច្បាស់ថាយើងគ្មានរឿងផិតក្បត់ឡើយ នៅពេលគេប្រចណ្ឌកុំឌឺគេដោយការទៅជិតប្រុសផ្សេង។
៨. ហត់នឿតនឹងការដោះសារអោយគេពីខ្មៅមកជាស
លក្ខណៈ ៖ គឺការមានចិត្តលម្អៀងព្រោះស្នេហាមកបាំងមុខ ធ្វើអោយរកលេសដោះសារជំនួសគេរហូត ដូចជាពេលដែលគេមិនខំរៀន ក៏ដោះសារអោយគេថា គេប្រហែលជាមានបញ្ហាក្រុមគ្រួសារ។ ពេលគេលែងល្បែងក៏ដោះសារអោយគេថា ត្រូវមិត្តអាក្រក់បបួល។
វិធីបំបាត់ ៖ បើកចិត្តព្រមទទួលការពិត បើឃើញគេធ្វើអ្វីមិនល្អចំពោះរឿងណា ត្រូវនិយាយរំឮកចំៗ ឬហៅគេកែខៃអោយកាន់តែប្រសើរឡើង។ មិនមែនបណ្ដោយតាមទេ។ បើយើងមិនអាចកែប្រែគេបាន ឬក៏គេមិនកែប្រែអ្វី ដើម្បីយើងអាចត្រូវចែកផ្លូវគ្នា ដើម្បីកុំអោយខ្លួនឯងហត់នឿយដោយមិនចាំបាច់។
៩. ហត់នឿយនឹងរស់និយមនិងទស្សនៈដែលខុសគ្នា
លក្ខណៈ ៖ យើងមិនចូលចិត្តនូវអ្វីដែលគេចូលចិត្ត ហើយគេក៏មិនចូលចិត្តនូវអ្វីដែលគេចូលចិត្ត ដូចជា គេចូលចិត្ត ស្ដាប់បទ បុរាណយើងចូលចិត្តស្ដាប់បទសម័យ អ្នកខ្លះឈ្លោះគ្នាសឹងស្លាប់ព្រោះតែការចូលចិត្តបក្សនយោបាយខុស គ្នា។
វិធីបំបាត់ ៖ ការពិតជាគូរស្នេហ និងគ្នាមិនចាំបាច់ត្រូវមានអ្វីៗគ្រប់យ៉ាងជាមួយគ្នានោះទេ គ្រាន់តែយើងព្យាយាមសម្របអោយចូលគ្នា។ ចំពោះរឿងដែលមានទស្សនៈមិនដូចគ្នា កុំយកមកធ្វើជាប្រធានបទសន្ទនា ប្ដូរទៅនិយាយរឿងផ្សេង។ កុំចង់អោយគេចូលចិត្តដូចយើង ហើយយើងក៏កុំចាំ បាច់បង្ខំទៅជាចូលចិត្តដូចគេនោះទេ។
១០. ហត់នឿយនឹងការធ្វើខ្លួនជាទីចំពោះមិត្តភក្តិឬក្រុមគ្រួសាររបស់គេ
លក្ខណៈ ៖ គឺការព្យាយាមយកចិត្ត យកថ្លើម អ្នកដែលនៅជុំវិញគេ មិនថាជាមិត្តភក្តិ គឺក្រុមគ្រួសារ ក្នុងបំណងអោយគេមានអារម្មណ៍ស្រលាញ់យើងកាន់តែច្រើន។ បើជួនកាលជាការក្លែងធ្វើ ហើយជួនកាលធ្វើដោយអ្នកទាំងនោះបង្ខំ។
វិធីបំបាត់ ៖ ធ្វើអ្វីដែលជាចារិតរបស់យើង កុំព្រមអោយក្រុមគ្រួសារ ឬមិត្តភក្តិរបស់គេបង្គាប់ បញ្ជា។ ដើម្បីជាការបដិសេធ ត្រូវប្រើគោលការណ៍ចិត្តវិទ្យាខ្លះៗ គឺនិយាយក្នុងផ្លូវវិជ្ជមាន ជៀសវាងក្នុងការប្រឈមមុខចំៗ អោយអ្នកកណ្ដាលដូចជាគូរស្នេហ៍របស់អ្នកចាំការពារ។ កុំសង្ឃឹមអោយអ្នកដែលនៅជុំវិញខ្លួនគេស្រលាញ់ អាណិតយើងច្រើនអី សុំត្រឹមតែមិនស្អប់គ្នាទៅបានហើយ។
១១. ហត់នឿយនឹងការប្រៀបធៀបនឹងអ្នកផ្សេង
លក្ខណៈ ៖ គឺការគិតថាគេមិនរ៉ូម៉ានទិក ស្មើនិងសង្សាររបស់មិត្តភក្តិ គិតថាគេតែងខ្លួនមិនឡូយឆាយ ដូចអ្នកឯទៀត ល និង ល ។ នៅពេលយើងមានអារម្មណ៍បែបនេះហើយ យើងអាចនឹងរអ៊ូ ឬប្រៀបធៀបគេទៅនឹងអ្នកឯទៀត។
វិធីបំបាត់ ៖ បញ្ឈប់គំនិតប្រៀបធៀបគេនឹងអ្នកឯទៀត មើលទៅលើធាតុពិតរបស់គេ ។ គ្មានអ្នកណាល្អគ្រប់យ៉ាងនោះទេ សូម្បីតែខ្លួនយើងផ្ទាល់៕
ហត់នឿយនឹងស្នេហា
Reviewed by Sabay KH
on
October 17, 2017
Rating:
Reviewed by Sabay KH
on
October 17, 2017
Rating:

No comments: