​ដឹង​ពី​និស្ស័យ​តាមរយៈ​លេខ​ទូរស័ព្ទ​



សូម​យក​លេខ​ទូរស័ព្ទដៃ​របស់​អ្នក​មក​បូក​បញ្ចូល​គ្នា ដោយ​កាត់​ក្បាល ចោល​(​ក្បាល​រួមមាន​០៩៧,០៩៨,០១១,០១២,០១៣,០១៦...) ។ ប្រសិនបើ ផលបូក​ជា​លេខ​ពី​ខ្ទង់​ត្រូវ​យក​វា​មក​បូក​បន្តរ​ហូត​ទាល់តែ​សល់​លេខ​តែមួយ​ ខ្ទង់​។ ឧទាហរណ៍​០១២ ៣៤៥ ៦៧៨ គឺ​យើង​បូក​បញ្ចូល​គ្នា​៣+៤+៥+៦+៧+៨= ៣៣ បន្ទាប់មក​យក​៣+៣=៦ ។ គឺ​លេខ​៦​នេះ​ហើយ​ដែល​ជា​និស្ស័យ​របស់​យើង​។ ប៉ុន្តែ​ប្រសិនបើ​បូកលេខ​ពីរ​ខ្ទង់​ហើយ​នៅតែ​សល់​លេខ​ពីរ​ខ្ទង់​ដដែល គឺ​យើង​ត្រូវ បូកលេខ​ពីរ​ខ្ទង់​ចុងក្រោយ​នេះ​បន្ត​ទៀត​ទាល់តែ​នៅសល់​តែ​មួយ​ខ្ទង់ ។ ឧទាហរណ៍ ០១២ ១២៣ ៤៥៦​គឺ​ត្រូវ​យក ១+២+៣+៤+៥+៦=២១ បន្ទាប់ មក​យក​២+១=៣ ប៉ុន្តែ​បើ​នៅសល់​ពីរ​ខ្ទង់​គឺ​យើង​ត្រូវ​បូក​រហូត​ឱ្យ​នៅ​សល់ តែ​មួយ​ខ្ទង់ រួច​ហើយ​យើង​ត្រូវ​យក​លេខ​នោះ​មក​ទាយ​និស្ស័យ​បាន​ដូចខាងក្រោម​។​

១-​អ្នក​ជា​មនុស្ស​មាន​ អំណាច​ចូល​ចិត្ត​ធ្វើ​ជា​មេដឹកនាំ​គេ ។ ប៉ុន្តែ​ជា​មនុស្ស អន្ទះសា​រអ៊ូរទាំ​ច្រើន ចិត្តរាយមាយ​ឆាប់​ខឹង​ឆាប់​បាត់ ។​
​    ​២-​អ្នក​ជា​មនុស្ស​ឆាប់ ​ញាប់​ញ័រ មាន​មន្ត​ស្នេហ៍ ព្រោះ​និយាយស្តី​ផ្អែម​ល្ហែម ចូល​ចិត្ត​ធ្វើ​អ្វី​ស្ងាត់ៗ​ម្នាក់ឯង សម្បក​ក្រៅ​មើល​ទៅ​ជា​មនុស្ស​កាច​និង​ម៉ឺងម៉ាត់ ប៉ុន្តែ ដឹងអី​ខាងក្នុង​របស់​អ្នក​វិញ​ទន់ជ្រាយ​តែម្តង ។​
​    ​៣-​អ្នក​ជា​មនុស្ស​ និយាយ​សំឡេង​ខ្លាំងៗ​ឮៗ​ជា​មនុស្ស​ខ្ជិល ។ ចំណុច​ល្អ របស់​អ្នក​គឺជា​មនុស្ស​មាន​ការតាំង​ចិត្ត​ច្បាស់លាស់​ប្រាកដប្រជា បើ​គិត​ចង់​ធ្វើ​អ្វីមួយ ហើយ គឺ​ត្រូវធ្វើ​ឱ្យបាន​សម្រេច​មិន​ទុកចោល​កណ្តាល​ទី​ឡើយ ។​
​    ​៤-​អ្នក​គឺជា​មនុស្ស​ ប្រកប​ដោយ​វោហារ​សព្ទ​ពូកែ​ទ្រឹស្តី​និយាយ​ហើយ អ្នក ស្តាប់​ចូលចិត្ត​មិន​មាន​អារម្មណ៍​ធុញ​ទ្រាន់ ។ ម្ល៉ោះហើយ​បានជា​មាន​គេ​ចូលចិត្ត ច្រើន និង​មាន​មិត្តភក្តិ​ច្រើន ប៉ុន្តែ​មាន​ចរិត​ចូលចិត្ត​ផ្លាស់ប្តូរ​ដៃគូ​ស្នេហា ។​
​    ​៥-​អ្នក​ជា​មនុស្ស​មាន​ហេតុផល​គិត​មុន​ធ្វើ​មាន​ភាព​វៃឆ្លាត មិន​ឆេវឆាវ ប៉ិន​អាណិត​គេ មិន​ចូល​ចិត្ត​សម្តី​កុហក ។​
​    ​៦-​អ្នក​ជា​មនុស្ស​ដែល​សម្បូរ​ស្នេហ៍ ច្រើន​តែ​ចំណាយ​ប្រាក់​ទៅ​លើ​ការ​តែង ខ្លួន​និង​ការសប្បាយ​ផ្សេងៗ ។​
​    ​៧-​អ្នក​ជា​មនុស្ស​ឆាប់ ​ភ័យ ឆាប់​តក់ស្លុត ឆាប់​ខ្វល់ខ្វាយ ។ ពេលណា​ខឹង​ខ្លាំង ច្រើន​តែ​បាត់បង់​ម្ចាស់ការ និយាយស្តី​ច្រើនតែ​ខុស ។ ជួនកាល​រឿង​មិនត្រូវ​ជា បញ្ហា​សោះ ប៉ុន្តែ​ពេល​ខឹង​បែរជា​និយាយ​បង្កើត​បញ្ហា​ធំ​ទៅវិញ ។ ដូច្នេះ​ត្រូវ ព្យាយាម​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​គិត​សិន​មុន​នឹង​និយាយ ។​
​    ​៨-​អ្នក​ជា​មនុស្ស​ឆាប់​ជឿ​គេ ឆាប់​ទុកចិត្ត​គេ​មាន​និស្ស័យ​ជា​មនុស្ស​ហ៊ាន​ស៊ី ហ៊ាន​សង ។​
​    ​៩-​អ្នក​ជា​មនុស្ស​បុរាណ​និយម អភិរក្សនិយម​ប្រសិនបើ​អាយុ​នៅ​ក្មេង​ក៏មាន ទស្សនៈ​បែប​ជា​មនុស្ស​ចាស់​ដែរ ។​F


​ដឹង​ពី​និស្ស័យ​តាមរយៈ​លេខ​ទូរស័ព្ទ​ ​ដឹង​ពី​និស្ស័យ​តាមរយៈ​លេខ​ទូរស័ព្ទ​ Reviewed by Sabay KH on October 19, 2017 Rating: 5

No comments:

Powered by Blogger.