ថ្ងៃ​-​ខែ​សាងសង់​ផ្ទះ​ល្អ​និង​មិនល្អ​



ក្បួន​ខាងក្រោម​នេះ ​ស្រាវជ្រាវ​ដោយ​លោក​បណ្ឌិត​មី​សែ​ល​ត្រាណេ  និងមាន​​បោះពុម្ព ផ្សាយ​នៅក្នុង​សៀវភៅ​“​វប្បធ៌ម​ខ្មែរ​សុរិន្ទ្រ​-​ភាគ​ទី​មួយ​”​។ តាម​ការរៀបរាប់​របស់​​លោក​បណ្ឌិត​ក្បួន​នេះ​ចងក្រង​ឡើង​តាម​ការស្រាវជ្រាវ​ និង​សម្ភាសន៍​មួយចំនួន​ដូចជាៈ​
តម្រា​ព្រះគ្រូ​ភ្រី​ង​មេ​ធំ​ករោ ចៅអធិការ​វត្ត​បាន​តា​ណាំង​, តម្រា​របស់​ព្រះគ្រូ​បន​ពូ​ជិតោជាចៅ អធិកា​រវត្ត​បានឃោក​ពុ សង្កាត់​ថ្ម ស្រុក​ប្រាសាទ ខេត្ត​សុ​រិន្ទ្រ និង​កិច្ច​សម្ភាសន៍ជាមួយ ​លោក​អុំ​ឥន្ទ្រ ក្លា​ញី​ង​​នៅ​ភូមិបុ​ទុម​។​

​ ​១-​ខែ​សង់ផ្ទះ​
​ ​-​ខែ​មួយ​និង​ខែ​ពីរ​ ៖   ពីរ​ខែ​នេះ​មាន​លាភ​ល្អ​សួស្តី​
​ ​-​ខែ​បី​ ៖                    បុរាណ​លោក​ហាម​មិន​ល្អ​ឡើយ​
​ ​-​ខែ​បួន​ ៖                 ខែ​នេះ​ល្អ​មាន​សេចក្តីសុខ​សប្បាយ​, លាភ​យស​នឹង​កើតមាន​យ៉ាង ច្រើន​សន្ធឹកសន្ធាប់​។​
​ ​-​ខែ​ប្រាំ​ ៖                 មិន​ល្អ​ទេ នឹង​មាន​ទុក្ខ​ក្តៅក្រហាយ​
​ ​-​ខែ​ប្រាំមួយ​ ៖           ល្អ មាន​សេចក្តីសុខ​ទាំង​កាយ​សប្បាយ​ទាំង​ចិត្ត​
​ ​-​ខែ​ប្រាំពីរ​ ៖              មិន​ល្អ​ទេ​នឹង​វិនាស​អន្តរាយ អស់​ទ្រព្យសម្បត្តិ​
​ ​-​ខែ​ប្រាំបី​ ៖               មិនល្អ​ឡើយ នឹង​កើតទុក្ខ​ក្តៅក្រហាយ​ទាំង​កាយ​ទាំង​ចិត្ត​
​ ​-​ខែ​ប្រាំបួន​ ៖            ល្អប្រសើរ​ណាស់ សក្តិ​យស​មាំមួន​ពន់ពេក​
​ ​-​ខែ​ដប់​ ៖                 នឹង​បាត់បង់​លង់​គំនិត មិនល្អ​
​ ​-​ខែ​ដប់​មួយ​៖            ប្រយ្នត័​ក្រែង​មាន​ជន​អន្ធពាល​ចូល​បង្កាច់​ឲ្យ​កើតរឿង​គ្រោះ​កាច​
​ ​-​ខែ​ដប់​ពីរ​              នឹង​ថ្កើង​ថ្កុំ​ប្រមូលផ្តុំ​អស់​ទ្រ​ព្យផង​ទាំងឡាយ ទាសាទាសី​មាន​ច្រើន​ជា​បរិវា​រ
​ ​២-​ថ្ងៃ​សង់ផ្ទះ​
​ ​-​ថ្ងៃអាទិត្យ ៖            ទុក្ខ​តាម​ស្អិត​មិនល្អ​ឡើយ​
​ ​-​ថ្ងៃ​ចន្ទ័ ៖                 លាភ​ច្រើន​ក្រៃ​
​ ​-​ថ្ងៃ​អង្គារ​ ៖               ព្យាធិ​បៀតបៀន​មាន​រោគ​ភ័យ​
​ ​-​ថ្ងៃ​ពុធ​៖                   ប្រពៃ​ចំរើន​ផល​ផ្តល់​ភោគ​ច្រើន​
​ ​-​ថ្ងៃ​ព្រហស្បតិ៍ ៖       ឥត​ទាស់ សុខ​សម្រាន្ត​បាន​មកដល់​
​ ​-​ថ្ងៃ​សុក្រ​ ៖               ទុក្ខ​និង​សុខ​លាយ​ស្មើគ្នា​
​ ​-​ថ្ងៃ​សៅរ៍​៖                ឲ្យ​ដកឃ្លា ឲ្យ​លើក​ពេល​កុំ​មាក់​ងាយ មិនល្អ​ឡើយ​

ថ្ងៃ​-​ខែ​សាងសង់​ផ្ទះ​ល្អ​និង​មិនល្អ​ ថ្ងៃ​-​ខែ​សាងសង់​ផ្ទះ​ល្អ​និង​មិនល្អ​ Reviewed by Sabay KH on October 19, 2017 Rating: 5

No comments:

Powered by Blogger.