បន្ថែម​ដួង​រាសី​តាម​ថ្ងៃមុន​ចាកចេញ​ដំណើរ​ពី​ផ្ទះ​



ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​ជា​រឿង​ចាំបាច់​និង​មិនអាច​ចៀសផុត​។​ទោះបីយ៉ាងណា​តាម​ជំនឿ​នោះ​រាល់​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​របស់​មនុស្ស​យើង​ម្នាក់ៗ​សុទ្ធតែ​ពាក់ព័ន្ធ​ជាមួយ​ដួង​រាសី​ល្អ​ឬ​អាក្រក់​ផងដែរ​។​
   តើ​ធ្វើ​ដូចម្តេច​ដើម្បីឱ្យ​ដួង​រាសី​ល្អ​ក្នុងការ​ធ្វើដំណើរ​តាម​ថ្ងៃ​នីមួយៗ​នេះ​៖
  *​ថ្ងៃអាទិត្យ​
  ក្នុងថ្ងៃនេះ​បើទោះបីថា​ជា​ថ្ងៃ​ឈប់សម្រាក​របស់​ក្រុមមនុស្ស​ភាគច្រើន​ប៉ុន្តែ​យើង​មិន​គប្បី​ភ្លេច​បន្ថែម​ដួង​រាសី​ពេលចេញ​ក្រៅ​ផ្ទះ ដោយ​ការ​ងូត​ទឹកលុប​លាងមុខ​ស្អាតបាត​ដើម្បី​ត្រជាក់​ស្រួលខ្លួន​មុន​ចេញទៅ​ប្រកបការងារ​ផ្សេងៗ​។​ការ​សម្អាតខ្លួន​ស្អាតបាត​នៅថ្ងៃនេះ​នឹង​ជួយ​លើក​ដួង​រាសី​ឱ្យ​មានជោគ​សិរី ល្អ​ពេញ​មួយថ្ងៃ​។​
 *​ថ្ងៃ​ច័ន្ទ​
    ថ្ងៃ​ដើម​សប្តាហ៍​នេះ​នៅ​ពេលយប់​ព្រលប់​គប្បី​ដេក​ឱ្យបាន​លង់លក់​ល្អ​។​ក្នុងថ្ងៃនេះ​បើតាម​ក្បួន​ហើយ​ការ​ដេក​សម្រាក​លង់លក់​ឱ្យបាន​ពេញទី​ជា​ការជួយ​បង្កើន​សី​រី​មង្គល​បាន​ប្រពៃ​បំផុត​។​
 *​ថ្ងៃ​អង្គារ​
​នៅ​ថ្ងៃ​អង្គារ​នេះ​គួរ បរិភោគ​បង្អែម មុននឹង​ចាក់​ចេញពីផ្ទះ​។​តាម​ក្បួនតម្រា​ហើយ​ការជ្រើសរើស​បរិភោគ​បង្អែម​បែបនេះ​នឹង​ជួយ​ឱ្យ​ការធ្វើដំណើរ​មាន​ភាពរលូន​ល្អ​និង​ពិសេស​នៅ​ជួយ​ឱ្យ​រាងកាយ​មាន​ភាព​ស្រស់ស្រាយ​ថែមទៀត​។​
 
*​ថ្ងៃ​ពុធ​
  ក្នុងថ្ងៃនេះ​បើតាម​ក្បួន​គឺ​ឱ្យ​ជ្រើសរើស​បរិភោគ​អាហារ​ណាមួយ​ឱ្យ​ធ្ងន់​ពោះ​សិន​ដូចជា​បរិភោគ​បាយ​មួយ​ចាន​ឬ​បរិភោគ​គុយទាវ​មុន​ចាកចេញ​ដំណើរ​ពី​ផ្នះ ពីព្រោះថា​នឹង​ផ្តល់​ជោគជ័យ​ក្នុង​ដំណើរ​កិច្ចការងារ​ទាំងពួង​។​
*​ថ្ងៃ​ព្រហស្បតិ៍​
 ថ្ងៃនេះ​បើតាម​ក្បួន​ហាក់​មានការ​ប្រកាន់​ជំនឿ​សម័យបុរាណ​បន្តិច​ប៉ុន្តែ​នៅពេល​អនុវត្ត​ក៏​តែង​ជួយ​ឱ្យមាន​សិរី​សួរ​ស្តី​ក្នុង​ជីវិត​ដែរ​គឺ​មុន​ចាក់​ចេញពីផ្ទះ​ឱ្យប្រើ​ម្រាមដៃ​ទៅ​ជ្រ​លុច​ផេះ​ពី​ចង្ក្រាន​ហើយ​យកមក​ផាត់​លើ​ថ្ងាស​ជាមុនសិន​។​ការ​ជូត​ផេះ​នៅ​ត្រង់​ថ្ងាស​មិនចាំបាច់​ឱ្យ​ច្បាស់​ពេក​ទេ​ត្រឹមតែ​ថើៗ​បន្តិចបន្តួច​ក៏​ជាការ​គ្រប់គ្រាន់ ។​
*​ថ្ងៃ​សុក្រ​
 បើជា​អ្នករាជការ​ថ្ងៃនេះ​គឺជា​ថ្ងៃ​ចុង​សប្តាហ៍​នៃ​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​។​នៅ​ថ្ងៃ​សុក្រ​នេះ​តាម​ក្បួន​ហើយ​បើ​ចង់​ធ្វើដំណើរ​ចាក​ចេញពីផ្ទះ​មិនត្រូវ​ប្រញាប់ប្រញាល់​ពេក​ទេ​យក​ល្អ​ត្រូវ​ចេះ​ធ្វើ​នេះ​ធ្វើ​នោះ​នៅផ្ទះ​សម្បែង​សិន​ទើប​ជួយ​កាត់បន្ថយ​រាល់​ឧ​ប​ទ្រ​ព​ហើយ​ជួយ​ឱ្យមាន​សុ​វត្តិភាព​និង​សិរី​សួរ​ស្តី​កើតមានឡើង​។​
*​ថ្ងៃ​សៅរ៍​
  ថ្ងៃនេះ​បើ​មាន​អារម្មណ៍​ខឹង​ទាស់ចិត្ត​បន្តិច​មុន​ចាក​ចេញពីផ្ទះ​គឺអាច​ជួយ​លើក​ដួង​រាសី​បាន​យ៉ាង​ល្អ​ដែរ​។​អ្នក​អាចធ្វើ​អារម្មណ៍​ខឹង​បន្តិចបន្តួច​ក្នុង​អារម្មណ៍​ខ្លួនឯង​(​ហាម​ធ្វើ​ដាក់​អ្នកដទៃ​)​ហើយ​ឈាន​ចាក​ចេញពីផ្ទះ​នោះ​ជួយ​ជុំ​រុញឱ្យ​ដួង​រាសី​កាន់តែ​ប្រសើរឡើង​៕

បន្ថែម​ដួង​រាសី​តាម​ថ្ងៃមុន​ចាកចេញ​ដំណើរ​ពី​ផ្ទះ​ បន្ថែម​ដួង​រាសី​តាម​ថ្ងៃមុន​ចាកចេញ​ដំណើរ​ពី​ផ្ទះ​ Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.