វិធីរៀបចំផ្ទះឱ្យមានជោគល្អនិងគួរឱ្យចង់រស់នៅ

ផ្ទះគឺកន្លែងផ្តល់សេចក្តីសុខដុមនិងជាទីជ្រកកោនរបស់យើងគ្រប់គ្នា។ព្រោះតែជាទីកន្លែងមានសារសំខាន់សម្រាប់ប្រាស្រ័យរស់នៅជាប់ជាប្រចាំនេះហើយដែលយើងចាំបាច់ត្រូវរៀបចំឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតទើបផ្តល់ក្តីចចម្រើនលូតលាស់ដល់យើង
។
**ពណ៌ផ្ទះក៏មានសារះសំខាន់សម្រាប់នាំជោគសិរី
បើផ្ទះរបស់អ្នកសង្កេតឃើញថាចាស់ហួសសក្តិសមភ្នែកហើយគប្បីធ្វើការលាបថ្នាំជាថ្មីតែពណ៌ដែលលាបមិនត្រូវឱ្យឆើតឆាយឬចាំងភ្នែកពេកនោះដែរ។ត្រូវរកពណ៌ណាដែលស្រស់ល្មមឬស្រគត់ស្រគំល្មម។ចំពោះពណ៌ដែលយើងអាចជ្រើសរើសហើយនាំជោគសិរីផងមានដូចជាពណ៌ពងមាន់,ពណ៌ផ្ទៃមេឃ,ពណ៌ក្រហមក្រម៉ៅឬពណ៌សក៏បានតាមការស្រឡាញ់ពេញចិត្តហើយគេកំពុងពេញនិយម។
**បើកបង្អួចដើម្បីទទួលខ្យល់អាកាសឱ្យបានច្រើន
បើផ្ទះអ្នកមានបង្អួចគប្បីមានការបើកឱ្យស្រឡះខ្យល់បក់ចូលមកត្រជាក់ដែលអាចជួយសន្សំភ្លើងពីការបើកកង្ហារបានច្រើន។ក្រៅពីនេះការបើកបង្អួចនៅជួយឱ្យភ្លឺក្នុងផ្ទះក៏ជាការអាចសន្សំថវិការពីការបើកអំពូលភ្លើងបំភ្លឺមួយចំនួនផងដែរ។
ការសាងសង់ផ្ទះយើងគប្បីយកចិត្តទុកដាក់ក្នុងការធ្វើមាត់បង្អួចឱ្យបានល្អហើយដាច់ខាតមិនត្រូវធ្វើឱ្យផ្ទះហប់ឬងងឹងនោះឡើយព្រោះថាវានាំឱ្យយើងត្រូវចំណាយលុយច្រើនក្នុងការប្រើភ្លើងបំភ្លឺនិងពិសេសនៅធ្វើឱ្យយើងនៅមានអារម្មណ៍មួហ្មងច្រើនក្នុងការរស់នៅថែមទៀត។តាមក្បួនតម្រាហើយផ្ទះដែលហប់ស្អុះស្អាប់ឬគ្មានរបៀបរៀបរយនាំឱ្យជោគលាភមិនហូរចួលហើយមានតែហូរចេញទៅវិញប៉ុណ្ណោះ ។
**បន្ទប់ទឹកគួរប្រើកញ្ចក់ឬជ័រ
បន្ទប់ទឹកយើងមិនគប្បីប្រើឈើនោះទេព្រោះក្រៅពីឆាប់ពុកផុយហើយនៅធ្វើឱ្យជាប់មេរោគច្រើនផង។យកល្អយើងគប្បីប្រើកញ្ចក់ស្រអាប់(មិនឆ្លុះមើលឃើញ)ឬប្រើប្រភេទជ័រក៏បានព្រោះថាក្រៅពីមានពណ៌ស្រស់ស្អាតហើយនៅជួយឱ្យប្រើជាប់ធន់យូរដែលអាចសន្សំប្រាក់កាសទិញថ្មីឬហៅជាងឱ្យមកជួសជុលញឹកញាប់ដែលនាំបាត់បង់ថវិការ។
**មុនបោះសំរាមចោលត្រូវគិតឱ្យបានស្រួលបួល
ការបោះសម្រាមចោលលោកអ្នកត្រូវរិះគិតមើលថាទុកត្រង់កន្លែងណាសុវត្តិភាពបំផុត។ដាច់ខាតយើងមិនត្រូវចេះតែបោះចោលនោះទេព្រោះថាក្រៅពីបង្កជះក្លិនមិនល្អហើយនៅមានសត្វស្រមោច រុយនិងកណ្តុរចូលលុកលុយនាំទទួលផលលំបាកពីសត្វចង្រៃទាំងនេះថែមទៀត។ក្រៅពីនេះសំរាមនៅចម្លងមេរោគហើយផ្តល់ភាពកខ្វក់ដល់ផ្ទះដែលមើលទៅមិនសមភ្នែកភ្ញៀវមកលេងផ្ទះផង។ក្រៅពីនេះត្រូវចងចាំថាសម្រាមមិនត្រូវទុកក្នុងផ្ទះឡើយពីព្រោះនាំឧបទ្រពចង្រៃមានតែបញ្ហាអាក្រក់យាយីថែមទៀត។
**កន្លែងដេកធ្វើឱ្យដូចធម្មជាតិ
គ្រែដេកយើងគប្បីយកប្រភេទឈើហើយពូកគួរប្រើពីអេប៉ុង,គ ឬរ៉ឺស័រក៏បានតែកម្រាលត្រូវយកក្រណាត់ប្រើពីសរសៃធម្មជាតិដែលត្រជាក់ទន់មិនស្អុះស្អាប់។គ្រឿងសង្ហារិមដែលមានគុណភាពគួរជ្រើសរើសគ្រឿងសង្ហារិមដែលអាចប្រើជាប់បានយូរអាចជាប្រភេទពូកឬឈើតាមដែលចូលចិត្តតែយ៉ាងណាត្រូវឱ្យស្អាតល្អដែលខ្លួនពេញចិត្តប្រើហើយមានអារម្មណ៍ស្រស់ស្រាយ។ក្រៅពីនេះត្រូវចេះតុបតែងឱ្យដូចធម្មជាតិហើយទុកដាក់ឱ្យចំទិសដៅខ្យល់ចេញចូលបានល្អ។
**ផ្ទៃផ្ទះដើរស្រួលជើង
ផ្ទះត្រូវសម្អាតឱ្យស្អាតល្អមិនត្រូវឱ្យមានល្អងធុលីឬក្រហេងក្រហូងដាច់ខាត។ផ្ទះដែលមានជង្ហុកមិនផ្តល់ផលល្អសោះឡើយគឺនាំជោគអាក្រក់គប្បីលុបបំបាត់ចេញ។ក្រៅពីនេះផ្ទៃផ្ទះបើក្រាលព្រហ្មស្រស់ស្អាតទោះបីដើរទៅស្រួលជើងបន្តិចក្តីតែត្រូវចំណាយពេលវេលាច្រើនក្នុងការសម្អាតហើយត្រូវប្រើម៉ាស៊ីនស្រូបធូលីដែលជាការចំណាយថ្លៃភ្លើងច្រើនផង។យកល្អផ្អះគប្បីក្រាលឥដ្ឋឬឈើ,ឬស្សីក៏ជាការគ្រប់គ្រាន់ហើយព្រោះងាយទាំងធ្វើការសម្អាតនិងចំណាយដើមទុនតិច៕

Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: