តើទេពធីតា មហាសង្ក្រាន្ត យាងចេញតាមវេន ដោយរបៀបណា?

ទេពធីតាមហាសង្ក្រាន្ត ឬ ទេពធីតាឆ្នាំថ្មី យាងចេញមកតាមតម្រា
ដូចខាងក្រោមនេះ (យោងឯកសារគណៈព្រះរាជពិនីព្ធទសមាស)។
បើសង្ក្រាន្ត ជាថ្ងៃអាទិត្យ ទេពធីតា ឈ្មោះ ទុង្សា សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំច័ក្រ ឆ្វេងស័ង្ខ ពាហនៈគ្រុឌ។
បើថ្ងៃច័ន្ទ ឈ្មោះ គោរាគ សៀតផ្កាអង្គាបុស្ប គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា។
បើថ្ងៃអង្គារ ឈ្មោះ រាក្យសា សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ ឆ្វេងធ្នូ ពាហនៈអស្សតរ។
បើថ្ងៃពុធ ឈ្មោះ មណ្ឌា សៀតផ្កាចម្ប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះ-សប្បិ អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈលា។
បើថ្ងៃព្រហស្បត៍ ឈ្មោះ កិរិណី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្តែក-ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈក្របី។
បើថ្ងៃសុក្រ ឈ្មោះ កិមិរា សៀតផ្កាចង្កុលណី គ្រឿងប្រដាប់បុស្ប-រាគ័ម ភក្សាហារចេកណាំវ៉ាំ អាវុធស្តាំព្រះខ័ន ឆ្វេងពិណ ពាហនៈក្របី។
បើថ្ងៃសៅរ៍ ឈ្មោះ មហោទរា សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរ័តន៍ ភក្សហារសាច់ទ្រាយ អាវុធស្តាំចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក។
ទំនៀមនាង ទេពធីតា ដែលត្រូវវេនចេញហែ គ្រប់ៗនាង មិនដែលជិះពាហនៈ ជាប្រក្រតីឡើយ សុទ្ធតែសម្តែងកិរិយាទៅផ្សេងៗ បែបយ៉ាង គេលេងសៀក តែគេកំណត់ទៅតាមពេលដូច្នេះ បើចេញក្នុងរវាងពេលតាំងពីព្រលឹមដល់ថ្ងៃត្រង់ ជិះឈរដៃមិនបាច់កាន់បង្ហៀរ ឬ ខ្សែទេ តាំងពីថ្ងៃត្រង់ទៅទល់ព្រលប់ អង្គុយពាក់ឆៀង តាំងពីព្រលប់ទៅទល់អធ្រាត្រ ដេកបើកភ្នែក តាំងពីអធ្រាត្រទៅទល់ភ្លឺ ដេកធ្មេចភ្នែក។
តាមដំណឹងដែលគេ និយាយទូទៅថា នាងទេពធីតាដែលចេញហែ ដៃម្ខាងទ្រពានមាស ដែលដាក់ក្បាល កបិលមហាព្រហ្ម សង្កេតមើលរូបគំនូរ ក្នុងសន្លឹក ប្រក្រតីទិន ដែលចេញរាល់ឆ្នាំ ក៏ឃើញដូច្មោះដែរ។
ក្នុងឱកាស សង្ក្រាន្ត ចូលឆ្នាំតាមទំនៀម ហោរកំណត់ទុកជា ៣ ថ្ងៃ ថ្ងៃដំបូង ហៅថា ជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ហៅថា ថ្ងៃវ័នបត ថ្ងៃទី៣ ហៅថា ថ្ងៃឡើងស័ក។ ថ្ងៃមហា សង្ក្រាន្ត និងថ្ងៃវ័នបត ជាថ្ងៃមិនល្អទាំងអស់ ថ្ងៃឡើងស័ក ជាស្តេចថ្ងៃ ជាថ្ងៃល្អ ការទំនាយអាក្រក់ល្អ ត្រូវគិតតាមឈ្មោះថ្ងៃដូច្នេះ ថ្ងៃអាទិត្យ ជាស្តេចម្ចាស់ផែនដី សេចក្តីអាក្រក់ ឬ សេចក្តីល្អ នឹងមានដល់ស្តេចផែនដី។ ថ្ងៃច័ន្ទ ជាអគ្គមហេសី និងព្រះស្នំ សេចក្តីអាក្រក់ ឬ ល្អ នឹងមានដល់ពួកនេះ។ ថ្ងៃអង្គារ ជាអមាត្យមុខមន្ត្រី សេចក្តីអាក្រក់ ឬ ល្អ មានដល់ពួកនេះ។ ថ្ងៃពុធ ជាហោរ សេចក្តីអាក្រក់ ឬ ល្អ នឹងមានដល់ពួកនេះ។ ថ្ងៃព្រហស្បត៍ ជាព្រះសង្ឃ សេចក្តីអាក្រក់ ឬ ល្អ នឹងមានដល់ពួកនេះ។ ថ្ងៃសុក្រ ជាអ្នកជំនួញ សេចក្តីអាក្រក់ ឬ ល្អ នឹងមានដល់ពួកនេះ។ ថ្ងៃសៅរ៍ ជាទាហាន សេចក្តីអាក្រក់ ឬ ល្អ នឹងមានដល់ពួកនេះ។ ឯសេចក្តីអាក្រក់ ឬ ល្អ ទំនាយនោះមានន័យពិស្តារ ចេញទៅទៀត តែក្នុងទីនេះ មិនត្រូវពោលដោយពិស្តារ ទើបរួបរួមរ៉ាត់កាត់ មកសម្តែងតែដោយសង្ខេបប៉ុណ្ណេះ សន្មត់ថា ចប់ក្បួនសង្ក្រាន្តហើយ៕V/s

Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: