ជំនឿ​និង​ត្រណម​របស់​ស្ត្រី​ក្នុងពេល​មក​រដូវ​ខែ​



ក្នុង​យុគសម័យ​បុរាណ​មិន​ថា​ជនជាតិ​ណាក៏ដោយ​សុទ្ធ​តែមាន​ជំនឿ​ផ្សេងៗ​ពីគ្នា​ពិសេស​ការប្រតិបត្តិ​ក្នុងអំឡុងពេល​ធ្លាក់​មក​រដូវ​ខែ​របស់​ស្ត្រី​តែម្តង​។ ​ដោយសារតែ​ជំនឿ​នេះ​បានធ្វើឱ្យ​ស្ត្រី​សម័យមុន​បាន​ប្រតិបត្តិ​អស់កាល​ជា​យូរលង់​មកហើយ​។​ក្រៅពីនេះ​ប្រកា​រហាម​ស្ត្រី​នៅពេល​ធ្លាក់​រដូវ​ខែ​នេះ​មាន​ទៅតាម​ប្រទេស​នីមួយៗ​ដោយមាន​លក្ខណៈ​ខុសប្លែក​ពីគ្នា​ដូចជា​៖
១)​តាម​ជំនឿ​ជនជាតិ​ហិណ្ឌូ​សម័យបុរាណ​ត្រូវបាន​គេ​ឱ្យ​ត្រណម​ថាបើ​ស្ត្រី​ណា​មានការ​ធ្លាក់​រដូវ​ខែ​ក្នុងពេល​ណាមួយ​នឹង​ត្រូវគេ​ឱ្យ​ចាក​ចេញទៅ​នៅក្រៅ​ផ្ទះ​ប្រមាណ​បី​ថ្ងៃ​។​ប៉ុន្តែ​សម្រាប់​នាពេល​បច្ចុប្បន្ន​ត្រណម​នេះ​ត្រូវបាន​សាបរលាប​ទៅហើយ​និង​កន្លែង​ខ្លះ​ត្រូវបាន​គេ​បំភ្លេច​ទាំងស្រុង​តែម្តង​។​ក្រៅពីនេះ​នា​សម័យមុន​ជនជាតិ​ហិណ្ឌូ​ក្នុង​គ្រួសារ​ប្រកាន់​ភាព​តឹងរឹង​ខ្លាំង​នៅមាន​ការហាម​ស្ត្រី​ដែល​ធ្លាក់​មក​រដូវ​ខែ​ចូល​ផ្ទះបាយ ហាម​ចាប់​កាន់​អំបិល ហាម​ទៅ​វត្ត​ហាម​ចូលរួម​ក្នុង​ពិធី​សាសនា​ទៀតផង​។​ទាំងនេះ​ដោយសារ​គេ​យល់ឃើញថា​ពេល​ធ្លាក់​មក​រដូវ​ខែ​របស់​ស្ត្រី​ជា​អំឡុង​ពេលដែល​កខ្វក់​ឬ​កើត​មកពី​នាង​ប៉ា​ប៉ា​ជា​តួអង្គ​អាក្រក់​ក្នុង​រឿងព្រេង​និទាន​បាន​ចូល​ស្ថិតនៅ
ក្នុង​ខ្លួន​ស្ត្រី​នោះ​។​
 ២)​តាម​ជំនឿ​របស់​ជនជាតិ​ក្រិច​បុរាណ​មានជំនឿថា​ក្នុងពេល​ស្ត្រី​ណា​ធ្លាក់​មក​រដូវ​ខែ​នឹង​ត្រូវគេ​បណ្តេញ​ចេញពី​ភូមិ​ព្រោះ​ចាត់ទុកថា​ជាការ​មិនល្អ​។​នៅពេល​គេ​បណ្តេញ​ចេញពី​ភូមិ​គេ​បាន​សង់​ខ្ទម​ទុកឱ្យ​ស្ត្រី​ទាំងនេះ​រស់នៅ​។​ជនជាតិ​ក្រិច​បានដាក់​ឈ្មោះ​​ឱ្យ​ខ្ទម​នេះ​ថា​”​ខ្ទម​រដូវ​”​ទុកឱ្យ​សម្រាក​រហូត​ទាល់តែ​អស់​រដូវ​ខែ​ទើប​អនុ​ញ្ញា​ត្តិ​ឱ្យ​វិល​ទៅ​រស់នៅក្នុង​ផ្ទះសម្បែង​វិញ​។​ទម្លាប់​នេះ​គេ​អនុវត្ត​រហូត​ទាល់តែ​ស្ត្រី​ឈានចូល​ដល់​វ័យ​អស់​រដូវ​ខែ​ទើប​អាច​រស់នៅ​ផ្ទះសម្បែង​លែង​វិល​ចូល​ខ្ទម​រដូវ​ដូច​ស្ត្រី​ដទៃទៀត​។​
៣)​ចំណែក​ជំនឿ​ជនជាតិខ្មែរ​បុរាណ​ជាច្រើន​ត្រូវបាន​គេ​ជឿជាក់ថា​ការ​រូ​ម​ភេទ​អំឡុងពេល​ធ្លាក់​រដូវ​ខែ​បង្ក​គ្រោះថ្នាក់​ដូចនេះ​ក្នុងអំឡុងពេល​ធ្លាក់​រដូវ​ខែ​ដែលជា​សញ្ញា​ភ្លើង​ក្រហម​នេះ​ស្ត្រី​មិន​ហ៊ាន​រួមដំណេក​ជាមួយ​បុរស​ឡើយ​។​ពេលបច្ចុប្បន្ន​ជំនឿ​នេះ​នៅ​បង្កប់​ជ្រៅ​ក្នុង​ផ្នត់គំនិត​ស្ត្រី​នៅឡើយ​ទេ​។​ 


៤)​តាម​ជំនឿ​ជនជាតិ​អ៊ីស្លាម​មានការ​ហាម​ដល់​ស្ត្រី​ដែល​ធ្លាក់​រដូវ​ខែ​ច្រើនយ៉ាង​ដូចជា​ហាម ប៉ះពាល់​ដល់គ​ម្ពឺ​រ​កូ​អាន ឬ​កុំឱ្យ​ដើរកាត់​ស៊ូ​រ៉ាវ​ឬ​ម៉ាស់​យ៊ី​ស ព្រោះ​គេ​មានជំនឿថា​នឹង​បង្ក​ឱ្យ​ឈឺពោះ​ខ្លាំងក្លា​ក្នុងពេល​ណាមួយ​កើតឡើង​។​
៥)​ចំណែក​តាម​ជំនឿ​របស់​មនុស្ស​ជាច្រើន​បាន​ជឿជាក់​ដល់​ស្ត្រី​ពេល​ធ្លាក់​រដូវ​ខែ​ដោយ​ហាម​ចូលក្នុង​ទីកន្លែង​សក្ការបូជា ទាំងឡាយ​។​ក្រៅពីនេះ​គេ​ហាម​បេះ​បន្លែ​ផ្លែឈើ​ក្នុងពេល​ធ្លាក់​រដូវ​ខែ​ដោយ​គេ​ជឿថា​ស្ត្រី​កំពុងមាន​រដូវ​ខែ​បើកាលណា​បេះ​បន្លែ​ផ្លែឈើ​នាំឱ្យ​បន្លែ​ស្ងួត​និង​ស្វិត​ងាប់​កើតឡើង​ក្នុង​ទីបំផុត​៕

ជំនឿ​និង​ត្រណម​របស់​ស្ត្រី​ក្នុងពេល​មក​រដូវ​ខែ​ ជំនឿ​និង​ត្រណម​របស់​ស្ត្រី​ក្នុងពេល​មក​រដូវ​ខែ​ Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.