ជំនឿពាក់ព័ន្ធជាមួយការប្រើអំបិលបណ្តេញខ្មោច

ការប្រើអំបិលបណ្តេញខ្មោចព្រាយបិសាច
ត្រូវបានមនុស្សបុរាណជាច្រើនប្រទេស
ក្នុងនោះមានទាំងកម្ពុជាយើងផងជឿជាក់យ៉ាងខ្លាំងក្លា ។ ពួកគេមានជំនឿថា
អំបិលអាចកម្ចាត់រាល់វត្ថុអពមង្គលនិងរាល់ឧបទ្រពចង្រៃឲ្យឃ្លាតចេញឆ្ងាយពីផ្ទះសម្បែង
ឬជុំវិញខ្លួនគេ ។ ទោះបីថាបច្ចុប្បន្នវិទ្យាសាស្ត្រជឿនលឿន
តែការប្រើអំបិលកម្ចាត់ឧបទ្រពដែលជឿថាតាមយាយីខ្លួនគេនៅតែមានប្រើក្នុងក្រុមមនុស្សមួយចំនួនដដែលទេ
។
តាមជំនឿបុរាណនោះគេឃើញថា កាលពីសម័យមុន រាល់ពេលមានការទៅចូលរួមពិធីបុណ្យសព ហើយនៅពេលវិលត្រឡប់មកដល់ផ្ទះវិញ គេតែងប្រើអំបិលរោយនៅត្រង់ផ្លូវចូលសិន មុននឹងឈានជើងចូលក្នុងផ្ទះ ។ ការធ្វើបែបនេះគេជឿថាអាចបណ្តេញរាល់អ្វីដែលអាក្រក់ដែលតាមជាប់មកពីពិធីបុណ្យសពនឹងត្រូវឃាំងឃាត់ទុកមិនឲ្យចូលមកតាមដល់ផ្ទះ ហើយខ្លួនគេក៏អាចកម្ចាត់រាល់ចង្រៃទាំងឡាយដោយអំបិលនេះទៅវិញដែរ ។
ក្រៅពីនេះ ជនជាតិខ្មែរយើងតាំងពីបុរាណក៏មានទម្លាប់ប្រើអំបិលក្រួសលាយជាមួយអង្ករប្រើបណ្តេញឧបទ្រពចង្រៃ ឬខ្មោចព្រាយបិសាចឲ្យចេញពីផ្ទះសម្បែងដែរ។ គេតែងប្រើអំបិលនិងអង្ករនេះបាចពីមុខផ្ទះដេញទៅក្រោយផ្ទះ ហើយដែលគេជឿថាទោះខ្មោចព្រាយបិសាចខ្លាំងប៉ុនណាក៏មិនអាចនៅបានឡើយគឺត្រូវតែរត់ចេញ។ ទោះថាវាជាជំនឿបុរាណ តែបច្ចុប្បន្នគេនៅតែឃើញជនជាតិខ្មែរយើងមានប្រើជំនឿនេះនៅឡើយ។
ពាក់ព័ន្ធជាមួយជំនឿអំបិលនេះ នៅប្រទេសជប៉ុន (បុរាណ) គេជឿថាអំបិលជាវត្ថុបរិសុទ្ធ គឺនៅពេលដែលយើងបានដើរឆ្លងកាត់ហើយ អំបិលនឹងអាចលាងជម្រះរាល់វត្ថុអ្វីដែលមិនល្អឲ្យចាកចេញឆ្ងាយទៅវិញ។ ចំពោះការចូលរួមបុណ្យសពវិញ គេជឿថាអំបិលអាចបណ្តេញខ្មោចឲ្យចាកចេញឆ្ងាយដោយមិនហ៊ានមកបៀតបៀនយាយីឡើយ។
ជាមួយនឹងជំនឿអំបិលនេះ ជនជាតិជប៉ុនបានប្រើអំបិលរោយនៅជុំវិញទីលានប្រកួតកីឡាស៊ូម៉ូ ព្រោះគេជឿលើហេតុផលពីរយ៉ាងគឺ ៖
១- ដើម្បីជួយលាងជម្រះរាងកាយនិងចិត្តគំនិតរបស់អ្នកចូលរួមប្រកួតឲ្យល្អផូរផង់ ពិសេសការប្រើអំបិលនេះបញ្ជាក់ពីភាពយុត្តិធម៌ក្នុងការប្រកួតទៀតផង ។
២-ការប្រកួតកីឡាស៊ូម៉ូ នៅពេលគូប្រកួតណាអាចរុញដៃគូឲ្យខ្ទាតចេញពីខ្សែទីលាននោះនឹងទទួលជោគជ័យ ។ ដូចនេះគេមិនពិបាកឡើយ គ្រាន់តែឃើញគូប្រកួតណាដែលមានបាតជើងប្រឡាក់អំបិលនោះនឹងត្រូវចាញ់ភ្លាម ៕

Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: