មើលលក្ខណៈពីមុខមាត់បុរសដែលមានប្រពន្ធច្រើន

**ចំណុចដួងវិញ្ញាណមានសាច់ណែនក្តន់និងមានភ្នែកតូចហើយវែង
ចំពោះផ្ទៃមុខរបស់បុរសចំណាស់សំខាន់បំផុតគឺត្រូវមើលត្រង់ចំណុចដួងវិញ្ញាណ(ចំណុចទី១)ថាតើមានសាច់ណែនក្តន់ឬក៏អត់។បើទីតាំងវិញ្ញាណប្តីប្រពន្ធនេះកើតចេញមកតើល្អឬអាក្រក់គឺតំណាលគ្នានឹងបុរសរូបនេះថាតើកំពុងតែមានមិត្តស្រីច្រើនឬក៏អត់។
កាលពីសម័យបុរាណ ពួកបុរសមានប្រពន្ធចុងច្រើនតែងមានចំណុចដួងវិញ្ញាណដែលមានសាច់ណែនក្តន់ហើយបុរសមួយប្រភេទនេះគឺពិតជាមានប្រពន្ធច្រើនជាក់ជាពុំខាន។ប៉ុន្តែវាក៏អាចរក្សានូវភាពសុខដុមរមនារវាងភរិយាជាច្រើនរូបទាំងនោះផង។
ក្រៅពីនេះសម្រាប់បុរសដែលមានកែវភ្នែកធំៗហើយមានរូបរាងសង្ហាច្រើនអភព្វប្រាណព្រោះឳកាសដែលអាចរៀបការបានប្រពន្ធដែលមានរូបសម្ផស្សស្រស់ត្រកាលស្អាតសមសួននោះគឺប្រាកដជាចាញ់បុរសដែលមានកែវភ្នែកទាំងគូតូចល្អិតហើយវែងទៅវិញទេ។ចំណែកឯចុងកន្ទុយភ្នែកមានស្នាមខ្សែរាងកន្ទុយសត្វត្រចៀកកាំ(ចំណុចទី២)គឺទ្រង់ទ្រាយទាំងអស់នេះហើយដែលជាមនុស្សដែលមានកាមតណ្ហាក្រាសដែលអាចទាក់ទាញឲ្យមនុស្សភេទផ្ទុយគ្នាស្រឡាញ់ងប់ងុល។ចំពោះបុរសដែលមានចំណុចស្នាមខួចនៅក្បែរចុងបបូរមាត់ទាំងសងខាងដែលគេហៅថា ស្នាមខួចប្រមឹក(ចំណុចទី៤)នោះក៏ជាមនុស្សមានជោគល្អ ពូកែខាងទាក់ទាញឲ្យស្រីៗមកស្រឡាញ់ដែរ។
**ស្នាមខ្សែអាជ្ញារាក់ឆន្ទៈខ្សោយ
ជាការពិតណាស់បុរសដែលមានគំនិតភ្លើតភ្លើននិងមានប្រពន្ធច្រើននោះតាមធម្មតាគឺមានស្នាមខ្សែអាជ្ញា(ចំណុចទី៣)រាក់។ដូច្នេះសម្រាប់អ្នកដែលមានស្នាមខ្សែនេះរាក់នោះតាមធម្មតាក៏មានឆន្ទះខ្សោយដែរ។តាមពិតទៅនៅក្នុងក្បួនទស្សន៍ទាយ ចំណុចនៃជោគទ្រព្យនិងជោគភរិយារបស់នោះគឺមានទីតាំងតែមួយ។ដូចនេះចំពោះមនុស្សដែលមានជោគទ្រព្យរុងរឿងក៏មានជោគភរិយារុងរឿងដែរ។ចំណែកបុរសដែលមានច្រមុះទ្រង់ទ្រាយធំ(ចំណុចទី៥)និងទូលាយគឺជាមនុស្សដែលមានជោគទ្រព្យរុងរឿងប្រាកដជាមានស្រីស្នេហ៍ច្រើនចៀសមិនផុត។
ម្យ៉ាងទៀតសម្រាប់បុរសដែលអាចមានប្រពន្ធច្រើនគឺត្រូវមើលទៅលើជោគសំណាងរបស់គេតើខ្លាំងឬខ្សោយ។ចំពោះអ្នកដែលមានជោសំណាងខ្លាំងក្លាគឺពិតជាអាចមានគូស្នេហ៍ច្រើនក្នុងពេលតែមួយ។ផ្ទុយទៅវិញប្រសិនបើមានជោគសំណាងខ្សត់ខ្សោយគឺបានត្រឹមតែយកមួយលែងលះមួយតែប៉ុណ្ណោះ។
**វិធីជួយកាត់បន្ថយភាពភ្លើតភ្លើន
ក្នុងករណីបើលោកអ្នកចង់កាត់បន្ថយនូវភាពភ្លើតភ្លើនរវាងបុរសនិងស្ត្រីគឺនៅចំទីតាំងផ្កាយគ្រោះអាក្រក់ត្រូវដាក់តាំងអំពូលភ្លើងពណ៌ក្រហមហើយតមដាច់ខាតមិនត្រូវដាក់តាំងវត្ថុពណ៌បៃតងនិងរុក្ខជាតិដាំក្នុងនៅចំទីតាំងនេះ ទើបអាចកាត់បន្ថយបាននូវភាពភ្លើតភ្លើននៃការល្មោភតណ្ហានេះជោគជ័យទៅរួច៕

Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: