តើអ្នកយល់ឃើញយ៉ាងណាចំពោះការជ្រើសរើសគូរស្រករនៅសម័យនេះ?


ការយកប្តីយកប្រពន្ធ នៅសម័យនេះ មិនមែនជារឿងងាយស្រួលឡើយ។ ការយកគ្នាជាប្តីប្រពន្ធ នៅសម័យនេះងាយស្រួលសំរាប់តែនីតិវិធីនៃការរៀបការតែប៉ុណ្ណោះ ព្រោះប្រើប្រាស់លុយជាដំណោះស្រាយគឺអ្វីៗពិតជាអាចទៅរួច ប៉ុន្តែ វាមិនមែនជារឿងងាយស្រួលឡើយ សំរាប់ការជ្រើសរើសមនុស្សម្នាក់អោយត្រឹមត្រូវជាមួយនឹងការសាងសុភមង្គលគ្រួសារមួយដ៏ល្អផូរផង់។ មនុស្សសម័យនេះ ខុសពីសម័យមុននៅត្រង់សម័យនេះគឺងប់ ឈ្លក់វង្វេងជាមួយនឹង ផលប្រយោជន៍ បរិភោគកាមតណ្ហា និងកាមកិលេសជាចំណីអាហារដ៏ចាំបាច់ ជាពិសេសគឺសម័យប្រកួតប្រជែងខ្លាំងក្លាលើផ្នែក សម្ភារៈនិយមនិងបច្ចេកវិទ្យា ។ មនុស្សសម័យនេះ គ្មានទេអ្វីទៅដែលហៅថាការលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីអ្នកដទៃ គឺមានតែដណ្តើមសេចក្តីសុខពីអ្នកដទៃមកធ្វើជាសេចក្តីសុខផ្ទាល់ខ្លួន។ មនុស្សសម័យនេះ គ្មានទេអ្វីទៅដែលហៅថា ចិត្តភក្តី ឬស្នេហ៍ស្មោះ កាលណាអស់លុយ អស់ប្រយោជន៍ អស់សម្រស់ គឺ ស្នេហ៍ស្មោះស៊ីមិនបានឡើយ មានតែរកលេស រកហេតុផលសំរាប់បែកគ្នា។ បែកគ្នាសម័យនេះស្ទើរតែមិនទាន់បាន បីខែផងក៏មានគូថ្មីអស់បាត់ទៅហើយ កុំថាឡើយបន្តជីវិតនៅទំនេរ បាន២ឬ៣ឆ្នាំឬ១០ឆ្នាំ ឬមួយជីវិតនោះ ដើម្បីមនុស្សដែលខ្លួនស្រលាញ់ សោះឡើយ។
ដូច្នេះ បើយើងមានឱកាសបានជួបមនុស្សម្នាក់ដែល មានសីលធម៌ល្អ មានបេះដូងថ្លាស្អាត មានចិត្តមេត្តា មានការតស៊ូប្រឹងប្រែង មានសមត្ថភាពសមរម្យល្មមអាចរកចំនូលចិញ្ចឹមគ្រួសារបានគ្រប់គ្រាន់ គឺយើងគួរតែកុំបណ្តោយអោយបុគ្គលរូបនោះបាត់បង់ចេញពីជីវិតរបស់យើង ព្រោះយើងធ្វើបុណ្យច្រើនណាស់ទើបបានជួបមនុស្សបែបនេះ។ លុយកាក់ ទ្រព្យសម្បត្តិយើងអាចរកបាននៅពេលក្រោយ តែបើយើងរស់នៅជាមួយមនុស្សម្នាក់ដែល គ្មានក្រមសីលធម៌ គ្មានចិត្តមេត្តា គឺយើងកុំសង្ឃឹមថា អាចទទួលបាននូវជោគជ័យឬសេចក្តីសុខក្នុងជីវិតអោយសោះ៕
🤔🤔នេះជាសារពិតដែលចេញពីបេះដូង ថ្លើម ប្រម៉ាត់ 😄 របស់ខ្ញុំ សំរាប់ផ្ញើរជូនបងប្អូន និងមិត្តទាំងអស់ សំរាប់យកទៅគិត និងពិចារណាបន្ថែម🤔


តើអ្នកយល់ឃើញយ៉ាងណាចំពោះការជ្រើសរើសគូរស្រករនៅសម័យនេះ? តើអ្នកយល់ឃើញយ៉ាងណាចំពោះការជ្រើសរើសគូរស្រករនៅសម័យនេះ? Reviewed by Sabay KH on November 06, 2017 Rating: 5

No comments:

Powered by Blogger.