ស្នេហាបច្ចុប្បន្ន

មនុស្សម្នាក់ៗអាចរស់នៅបាន ក៏ដោយសារតែក្តីស្រលាញ់ បើគ្មានអ្នកណាស្រលាញ់គេ រឺ គេមិនស្រលាញ់អ្នកណាវិញនោះ គេប្រាកដជាយល់ថាជីវិតគ្មានន័យ រស់ដើម្បីអ្វី ។ ក្នុងន័យនេះ ពុំសំដៅលើស្នេហារវាងគូសង្សារមួយមុខនោះទេ ។ ប៉ុន្តែស្នេហារវាងប្រុសស្រី បច្ចុប្បន្នមានភាព ស្មុគស្មាញ និងប្រែប្រួលដូចផ្លេកបន្ទួរ ។ តើនេះបណ្តាលមកពីអ្វី ?
ការរីកចំរើននៃបច្ចេកវិទ្យា ដូចជាប្រព័ន្ធអ៊ីនធ័រនែត គឺជាកត្តាមួយដែលកំពុងជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ចរន្តស្នេហាយុវវ័យ និងមនុស្សគ្រប់ស្រទាប់វណ្ណះ ។ បើនិយាយពីស្នេហាតាមប្រព័ន្ធ Face Book វិញ គឺកំពុងតែជាប់ចំនាត់ថ្នាក់លេខមួយ ។ វាគឺជាស្ពានចំលងមួយយ៉ាងឆាប់រហ័សដែលធ្វើ ឲ្យអ្នកគ្មានសង្សារទៅជាមានសង្សារ អ្នកដែលពុំទាន់មានបែរជាមានតែមួយប៉ប្រិចភ្នែក ហើយពេលខ្លះអាចក្លាយជារឿងផិតក្បត់ចោលសង្សារចាស់កំនាន់ចិត្តរបស់ខ្លួនក៏មាន ។ មួយវិញទៀត ការផ្លាស់ប្តូរ ទីលំនៅ ទីកន្លែងធ្វើការ រឺទីកន្លែងសិក្សា ក៍ជាមូលហេតុមួយនាំឲ្យមានបំរែបំរួលអារម្មណ៍ស្រលាញ់ របស់មនុស្សបានដែរ ដូចពាក្យចាស់បានពោលថា ឃ្លាតកាយណាយចិត្ត ។ ក្រៅពីនេះ គំនាប ប្រពៃណី រឺគំនាបគ្រួសារក៏នៅតែជះឥទ្ធិពលយ៉ាងខ្លាំងក្លា មកលើការសំរេចចិត្តយកគ្នាជាគូអនាគត របស់យុវវ័យសម័យថ្មីនេះដែរ បើទោះបីជាបច្ចេកវិទ្យាមានការរីកចំរើនយ៉ាងណាក៏ដោយ ។ ជាពិសេស កូនស្រី ពួកគេភាគច្រើនត្រូវសំរេចចិត្ត រឺ ទទួលការបង្ខំឲ្យរៀបការជាមួយមនុស្សប្រុសដែលឪពុកម្តាយ បានចាត់ចែង ដោយពួកគេជឿទៅលើការគន់គូខែឆ្នាំរបស់ហោរ ។ អ្នកណាក៏ខ្លាចនូវភាពប្រែប្រួល នៃស្នេហាដែរ ហេតុនេះហើយ ទើបមានអ្នកខ្លះមិនហ៊ានដាក់ចិត្តស្រលាញ់ព្រោះខ្លាចទទួកការឈឺចាប់ រីឯអ្នកខ្លះទៀត ក៏បានប្រើប្រាស់ឧិកាសនេះជាមធ្យោបាយនៃការគេចវេស នៅពេលដែលពួកគេ មាន ការធុញទ្រាន់នឹងសង្សារចាស់ ។ តើចុងបញ្ចប់ ពេលណាទើបឈានដល់ដំនាក់កាលនៃស្នេហាស្ថិតស្ថេរ បើម្នាក់ៗនៅតែមានភាព មិនច្បាស់លាស់ ភ័យខ្លាច រឺភាពសាវ៉ាតាមបំលាស់ប្តូរនៃរបត់សង្គម បែបនេះ ?
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានគូស្នេហ៍មួយចំនួន មានចិត្តស្មោះត្រង់នឹងគា្ន ហើយព្យយាម តស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីសំរេចបំណងរបស់ពួកគេបានជោគជ័យពិតប្រាកដមែន ដូចពាក្យចាស់ បានពោលថា ស្នេហ៍ស្មោះមិនខ្លាចឧបសគ្គ ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានគូស្នេហ៍មួយចំនួន មានចិត្តស្មោះត្រង់នឹងគា្ន ហើយព្យយាម តស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីសំរេចបំណងរបស់ពួកគេបានជោគជ័យពិតប្រាកដមែន ដូចពាក្យចាស់ បានពោលថា ស្នេហ៍ស្មោះមិនខ្លាចឧបសគ្គ ។
ស្នេហាបច្ចុប្បន្ន
Reviewed by Sabay KH
on
November 08, 2017
Rating:
Reviewed by Sabay KH
on
November 08, 2017
Rating:

No comments: